បង្ហាញមុខកីឡាករថៃចុងក្រោយ ដែលប្រកួតជាមួយប៊ូខាវ
- 2019-10-28 08:13:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខកីឡាករថៃចុងក្រោយ ដែលប្រកួតជាមួយប៊ូខាវ
ចន្លោះមិនឃើញ
ជិត១៥ឆ្នាំចុងក្រោយ គេមិនដែលឃើញកំពូលអ្នកប្រដាល់ថៃប៊ូខាវ ប្រកួតជាមួយជនជាតិខ្លួនឯងទេ ពោលតែងតែជួបកីឡាករបរទេសផ្សេងស្ទើរតែគ្រប់ជាតិសាសន៍។
ពេលនេះ Sabay នឹងបង្ហាញមុខកីឡាករថៃចុងក្រោយដែលប្រកួតជាមួយប៊ូខាវនោះគឺ Jomhod Kiatadisak។ ប៊ូខាវ និង Jomhod បានណាត់ជួបគ្នាក្នុងកម្មវិធី WMC Explosion III ដែលរៀបចំនៅប្រទេសស៊ុយអែតកាលពីឆ្នាំ២០០៦។ កាលនោះប៊ូខាវមានវ័យទើបតែ២៤ឆ្នាំប៉ុណ្ណោះ ឯ Jomhod ជាកីឡាករជើងចាស់មួយរូបវ័យ៣៦ឆ្នាំ។
ដោយសារមានវ័យក្មេងនឹងកំពុងឡើងខ្លាំងប៊ូខាវចំណាយពេលត្រឹមតែ២ទឹកប៉ុណ្ណោះដើម្បីបញ្ចប់សិស្សច្បង ដោយចេញអាវុធធ្ងន់។ ចាប់ពីឆ្នាំនោះមកប៊ូខាវមិនដែលជួបកីឡាករថៃណាទៀតទេ ហើយចុងក្រោយគេប្រកួតឈ្នះកីឡាករកុងហ្គោ-ហូឡង់ Chris Ngimbi លើទឹកដីប្រទេសកម្ពុជា។
Jomhod Kiatadisak ជាអតីតជើងខ្លាំងរបស់ថៃមួយរូបគ្រងខ្សែក្រវាត់ជិត២០គ្រឿង ហើយក៏ជាម្ចាស់ខ្សែក្រវាត់សង្វៀន Lumpinee និង Rajadamnern ផងដែរ។ អ្វីដែលពិសេស Jomhod ក៏ធ្លាប់ឈ្នះកីឡាករកម្ពុជា វ៉ន វីវ៉ាប្រកួតវិញ្ញាសា MMA នៅសង្វៀន Full Metal Dojo ក្នុងឆ្នាំ២០១៥៕