ទណ្ឌិត ៩០នាក់ទទួលបានការអនុគ្រោះទោសពីព្រះមហាក្សត្រពេលអុំទូក
- 2019-10-29 09:37:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទណ្ឌិត ៩០នាក់ទទួលបានការអនុគ្រោះទោសពីព្រះមហាក្សត្រពេលអុំទូក
ចន្លោះមិនឃើញ
ក្រោយកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក (តាំងតុ) ដែលប្រព្រឹត្តទៅនាថ្ងៃទី ១០~១១ និង១២ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ខាងមុខនេះ លើសំណើរសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៥១២ នាក់ (ស្រី ៥៨ នាក់)។
ជាលទ្ធផល អង្គប្រជុំបានសម្រេចធ្វើសំណើរទៅប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតបានតែ ៩០ នាក់ ( ស្រី ១៧ នាក់) ប៉ុណ្ណោះ ដែលក្នុងនោះ៖
បន្ថយទោស៦ ខែ ចំនួន ៥៨ នាក់ (ស្រី ១៣ នាក់)
បន្ថយទោស៩ ខែ ចំនួន ១៤ នាក់ (ស្រី ០១ នាក់)
បន្ថយទោស១២ខែ ចំនួន ០៨ នាក់ (ស្រី ០១ នាក់)
លើកលែងទោស ចំនួន ១០ នាក់ ( ស្រី ០២ នាក់ ) ។