មុនប៉ះ​គ្នា​! គ្រូ​ U19 ម៉ាឡេស៊ី និយាយ​រឿង​មួយ​ពាក់ព័ន្ធ​នឹង​កម្ពុជា ពេល​ហ្វឹកហាត់​នៅ​អារ៉ាប់រួម

  • 2019-10-30 02:55:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​យុវជន U19 ម៉ាឡេស៊ី បាន​ទៅបោះ​ជំរំ​ហ្វឹកហាត់​នៅប្រទេស​អារ៉ាប់រួម ដើម្បី​ត្រៀម​ចូលរួម​ប្រកួតក្នុងវគ្គជម្រុះ AFC U19 Championship 2020។ ការហ្វឹកហាត់​នៅប្រទេសនេះ ធ្វើឱ្យ​គ្រូបង្វឹក U19 ម៉ាឡេស៊ី លោក Brad Maloney មាន​ជំនឿចិត្ត​កាន់តែខ្ពស់​នា​ការប្រកួត​ខាងមុខ។

សូមជម្រាប​ថា ម៉ាឡេស៊ី ស្ថិតក្នុងពូល G ដែល​មានម្ចាស់ផ្ទះ​កម្ពុជា ថៃ ប្រ៊ុយណេ និង​កោះម៉ារីណាខាងជើង។ ក្នុងនោះ កម្ពុជា នឹង​ប៉ះ ម៉ាឡេស៊ី នៅ​ថ្ងៃបើកឆាក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុកីឡដ្ឋាន​ជាតិ។

លោក Brad Maloney ថ្លែង​ថា៖ «វា​ជា​បរិយាកាស​ដ៏ល្អសម្រាប់​យើង​ ក្នុងការធ្វើការពេញម៉ោងជាមួយ​ទីកន្លែងដ៏ល្អ។ ស្ថានភាព​អាកាសធាតុក្តៅបែបនេះ គឺស្រដៀង​នឹង​អាកាស​ធាតុ​នៅកម្ពុជា ដូចដែលយើង​រំពឹងទុក។ ដូច្នេះ វាជាពេល​សម្រាប់​យើង​ក្នុងការ​លេងជាក្រុម យល់ពី​គ្នា និង​ព្យាយាម​អនុវត្ត​នូវរបៀបលេង​ដែលយើងចង់បាន»។

លោក​បន្តថា «យើងបាន​ជួបប្រកួតជាមួយ​​កីឡាករ​ផ្សេងៗ ក្នុង​តួនាទី​ខុសៗគ្នា ហើយ​នេះ​គឺជាការ​ស្វែងយល់​របស់​យើង។ ខ្ញុំពិតជាសប្បាយចិត្ត​ជាមួយ​នឹង​កម្រិត​នៃ​គូប្រកួត​ដែលយើង​បានជួប​ ដោយ​ពួកគេបាន​ផ្តល់ឱ្យ​យើង​នូវការសាកល្បង​ដ៏ល្អ»៕

ប្រភព៖ Goal ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;