ជួយ​ដាក់​ឈ្មោះ​ផង! កម្ពុជា​ទទួល​បាន​កូន​ផ្សោត​មួយ​ទៀត​ហើយ

  • 2019-10-31 02:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពេល​​ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ​បញ្ចប់​ភ្លាម​ ក៏​មាន​ដំណឹង​ដ៏​គួរ​ឱ្យ​រី​ក​រាយ​បំផុត​មួយ ដែល​​​គេ​បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ទៀត​។

រូបភាព៖ WWF-Cambodia
កូន​ផ្សោត​ទើបកើតថ្មីមួយក្បាលដែលមានអាយុកាលប្រហែលជាមួយថ្ងៃ ត្រូវ​បាន​ប្រទះ​ឃើញ​កាល​ពីថ្ងៃ​ទី២៨ ​ខែ​តុលា ឆ្នាំ​២០១៩ នៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ​ជាប្រាំពីរក្បាល ស្ថិត​ក្នុង​អន្លង់ផ្សោតកាំពី​ ក្នុងភូមិ​កាំពី ឃុំសំបុក ​​ស្រុកចិត្របុរី ខេត្តក្រចេះ។

មន្ត្រី​ប៉ូលិស​ទេសចរណ៍​ប្រចាំ​ការ​នៅ​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំ​ពី​ បាន​រាយ​ការណ៍​ មក​​ក្រុម​ស្រាវ​ជ្រាវ​សត្វ​ផ្សោត​ដែល​រួម​មាន​ក្រុម​ការ​ងារ​អង្គ​ការ WWF-កម្ពុជា និង​រដ្ឋ​បាល​ជល​ផល​ ប្រចាំ​ខេត្ត​​ក្រចេះ​ ថា​បាន​ប្រទះ​ឃើញ​​កូនផ្សោតទើបកើតថ្មី នៅ​អន្លង់​ផ្សោត​កាំ​ពី​។ បន្ទាប់​ពី​ទទួល​បាន​សេចក្តី​រាយ​ការណ៍​នេះ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ និង​បានឃើញកូនផ្សោតទើបកើតថ្មីនោះ ហើយ​ក្រុមការងារក៏បានព្យាយាមធ្វើការថតរូបកូនផ្សោត​ទើបកើតថ្មីជាមួយ​មេរបស់វា​។

គូស​បញ្ជាក់​ថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី ១១ ហើយ​ដែល​ត្រូវ​បាន​កត់​ត្រា​ថា​បានកើតនៅក្នុងឆ្នាំ២០១៩ ចាប់​ពីខែមករា​ រហូតដល់ខែតុលា នេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;