រដ្ឋមន្រ្តី​ជប៉ុន​មួយរូប​ទៀតហើយ សុំ​ចុះចេញពី​តំណែង ដោយ​សារ​កំហុស​របស់​ភរិយា

  • 2019-10-31 02:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Katsuyuki Kawai រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៩ បាន​សុំលាលែង​ចេញពី​តំណែង​ បន្ទាប់ពី​រងការ​ចោទ​ថា ភរិយា​របស់​លោក​បាន​បំពាន​ច្បាប់​បោះឆ្នោត។

រូបថត៖ Kyodo
លោក​បាន​ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​ថា លោក​បាន​បញ្ជូន​លិខិត​សុំលាលែង​ពីតំណែង ទៅកាន់​លោក​នាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ហើយ។

ការ​សម្រេចនេះ បន្ទាប់ពី​ទស្សនាវដ្តី Shukan Bunshun tabloid បាន​ចេញផ្សាយ​ដោយ​ចោទប្រកាន់​ថា ភរិយា​របស់​រដ្ឋមន្រ្តី​ខាងលើ គឺ​លោកស្រី Anri Kawai ថាបាន​ចំណាយលុយ​ឱ្យបុគ្គលិកប្រចាំថ្ងៃ​លើសការកំណត់​ដោយច្បាប់ ក្នុងអំឡុង​លោកស្រី​កំពុងឃោសនារកសំឡេងឆ្នោតនៅសភា។ លោកស្រី​ក៏ត្រូវគេរាយការណ៍​ថា បាន​ទិញទឹកចិត្តពលរដ្ឋផងដែរ។

ទោះជាយ៉ាងណា លោក Katsuyuki Kawai បាន​បដិសេធថា លោកមិនបានធ្វើអ្វី​ខុសនោះទេ ប៉ុន្តែលោកថាការ​ចុះចេញពីតំណែង​គឺ​ជាការសម្រេច​ចិត្ត​ដ៏ប្រសើរ​បំផុត​ក្នុង​កាលៈទេសៈបែបនេះ។

សូមជម្រាប​ថា លោក​ជារដ្ឋមន្រ្តីជប៉ុនទី២ហើយ ដែល​សុំ​លាលែងចេញពីតំណែង​ ក្នុងសប្តាហ៍នេះ បន្ទាប់ពី​លោក Isshu Sugawar រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម។ លោក Isshu Sugawar ត្រូវបាន​គេចោទ​ថា ទិញ​ទឹកចិត្ត​ពលរដ្ឋ តាមរយៈ​ការ​យកលុយ​ជាង ១៨៤​ដុល្លារ ចូល​បច្ច័យ​ក្នុង​ពិធីបុណ្យសព​របស់​អ្នកគាំទ្រ​លោក៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;