ទីក្រុងអាស៊ីបីប្រឈមនឹងលិចទឹកនៅឆ្នាំ២០៣០ ប៉ះពាល់មនុស្សជាង២០០លាននាក់
- 2019-10-31 03:26:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុងអាស៊ីបីប្រឈមនឹងលិចទឹកនៅឆ្នាំ២០៣០ ប៉ះពាល់មនុស្សជាង២០០លាននាក់
ចន្លោះមិនឃើញ
កាសិក្សាស្រាវជ្រាវផ្នែកអាកាសធាតុបង្ហាញថាមនុស្សជាង២០០លាននាក់រស់នៅជិតសមុទ្រអាចនឹងរងគ្រោះដោយសារការកើនឡើងកម្ពស់ទឹកសមុទ្រនៅឆ្នាំ២០៥០។
ចំនួនប្រជាជនរងគ្រោះនេះអាចនឹងកើនឡើងរហូតដល់៦៣០លាននាក់នៅឆ្នាំ២១០០ប្រសិនបើគ្មានវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់លើផែនដីនោះទេ។
ការសិក្សាដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងបានចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅនេះបង្ហាញថាទីក្រុងសៀងហៃប្រទេសចិន ទីក្រុងប៊ុមបៃប្រទេសឥណ្ឌា និងទីក្រុងបាងកកប្រទេសថៃ នឹងលិចទៅក្រោមទឹកសមុទ្រនៅ៣០ឆ្នាំខាងមុខទៀត។
តាមការប៉ានស្មានមនុស្ស២៣៧លាននាក់នឹងរងការគំរាមកំហែងពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រនេះ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវ។ «ការសិក្សានេះបង្ហាញពីលទ្ធភាពដែលអាចកើតពីបម្រែបម្រួលអាកាសធាតុទៅលើទីក្រុង សេដ្ឋកិច្ច និងតំបន់ឆ្នេរនានា និងតំបន់ជាច្រើនទៀតនៅលើពិភពលោក»។ ប្រភពដដែលបន្ត៕