ក្រោយរៀបចំទិវាសត្វផ្សោតនៅខេត្តក្រចេះភ្ញៀវទេសចរកើនជាង ១០០% ក្នុងខែតុលានេះ
- 2019-10-31 08:54:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយរៀបចំទិវាសត្វផ្សោតនៅខេត្តក្រចេះភ្ញៀវទេសចរកើនជាង ១០០% ក្នុងខែតុលានេះ
ចន្លោះមិនឃើញ
ក្រោយរៀបចំទិវាសត្វផ្សោតទន្លេមេគង្គ រយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី២៥-២៧ ខែតុលា កន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅខេត្តក្រចេះ នាកំឡុងខែតុលា ឆ្នាំ២០១៩នេះ មានការកើនឡើងក្នុងអត្រា ១០៩.៧% ក្នុងនោះមានប្រមាណជាង ៤ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពី លោក ជួប រតនា ប្រធានមន្ទីរទេចរណ៍ខេត្តក្រចេះ បានថ្លែងបា្រប់ Fresh News នៅថ្ងៃទី៣១ ខែតុលានេះ។
លោកបានបន្តជំហររៀបចំទិវាសត្វផ្សោតទន្លេមេគង្គសម្រាប់ ឆ្នាំ២០២០ ឲ្យកាន់តែអធិកអធមបន្ថែមទៀត និងគ្រោងរៀបចំកែលម្អរមណីយដ្ឋាន «អន្លង់ផ្សោតកាំពី» ឲ្យក្លាយជារមណីដ្ឋានស្តង់ដា និងជាមជ្ឈមណ្ឌលអប់រំជីវសាស្ត្រសត្វផ្សោតទន្លេមេគង្គលើកដំបូងនៅកម្ពុជា៕