បុណ្យអុំទូកឆ្នាំនេះ បានឈប់សម្រាកប៉ុន្មានថ្ងៃ?

  • 2019-11-04 01:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ឱកាស​ព្រះរាជពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក ខាងមុខនេះ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់​ដល់ម្ចាស់ ឬនាយកសហគ្រាស​គ្រឹះស្ថាន​ទាំងអស់ អនុញ្ញាតឱ្យ​កម្មករ​និយោជិត​ទាំងអស់​របស់​ខ្លួន​ឈប់​សម្រាក​ដោយមាន​ប្រាក់ឈ្នួល​ក្នុងរយៈពេល ៤ថ្ងៃ គឺថ្ងៃទី១០-១១-១២ និង​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជំនួស​ឱ្យថ្ងៃទី១០ ដែល​ត្រូវចំថ្ងៃអាទិត្យ។

ក្រសួង​បញ្ជាក់​ថា ចំពោះ​សហគ្រាស គ្រឹះ​ស្ថាន​ទាំងឡាយណា មិន​អាច​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​បាន​ក្នុង​ឱកាស​ឈប់សម្រាក​បុណ្យនេះ គឺ​ស្នើឱ្យ​ម្ចាស់ ឬនាយក​សហគ្រាស​ គ្រឹះស្ថាន ត្រូវ​រៀបចំ​បែងចែក​ឱ្យ​បងប្អូនកម្មករ​និយោជិត បាន​ឈប់​សម្រាក​ទៅតាមថ្ងៃ​បុណ្យ​នីមួយៗ​ដោយ​ផ្លាស់ប្តូរគ្នា។

កម្មករ​និយោជិត​ដែល​ធ្វើការ​ថ្ងៃឈប់​ក្នុង​ព្រះរាជពិធីនេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​នៃ​ធ្វើការ​ធម្មតា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;