ព្រឹត្តិការណ៍ធំៗទាំង៨ ដែលនឹងកើតនៅកម្ពុជាខែវិច្ឆិកានេះ

  • 2019-11-04 04:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់បីថ្ងៃទី៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជានឹងមានព្រឹត្តិការណ៍ធំៗជាច្រើនដែលនឹងរៀបចំ ក្នុងនោះរួមមាន៖

១. ថ្ងៃទី៧ ខែវិច្ឆិកា ២០១៩ ជាខួបទី១៦ឆ្នាំនៃ របាំព្រះរាជទ្រព្យ កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកអរូបី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។

របាំព្រះរាជទ្រព្យ
២. **ថ្ងៃទី២ ដល់ ១០វិច្ឆិកា ២០១៩** កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់**AFC U19 Championship ២០២០ Qualifiers (Group G) ** នៅពហុកីឡដ្ឋានជាតិកម្ពុជាដែលមានប្រទេសម៉ាឡេស៊ី ថៃ ប្រ៊ុយណេ និងម៉ារីណាខាងជើង ចូលរួមប្រកួត។

៣. ថ្ងៃទី៩ ខែវិច្ឆិកា ២០១៩ ជាខួបទី៦៦ឆ្នាំនៃ ទិវាបុណ្យឯករាជ្យជាតិ ដែលប្រទេសកម្ពុជា បានទទួលឯករាជ្យពេញបរិបូណ៌ពីសាធារណរដ្ឋបារាំង នៅថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣។ ថ្ងៃកំណើតទី៦៦ឆ្នាំនៃកងយុទ្ធពលខេមរភូមិន្ទ និងជាថ្ងៃដែលប្រមុខរាជរដ្ឋាភិបាលប្រកាសជាថ្ងៃ ហូបអំបុកទូទាំងប្រទេស

៤. ថៃ្ងទី ១០-១១-១២ វិច្ឆិកា ២០១៩ ជាថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

៥. ថ្ងៃទី១៨ ដល់ថ្ងៃទៅ២១ វិច្ឆិកា ២០១៩ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៃប្រជុំអាស៊ីប៉ាស៊ីហ្វីក Asia Pacific Summit 2019។

៦. ថ្ងៃទី២៥ ខែវិច្ឆិកា ២០១៩ ជាខួបទី១៤ឆ្នាំ នៃការដាក់ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកអរូបី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣។

៧. ថ្ងៃទី២៨ ខែវិច្ឆិកា ២០១៩ខួបទី១ឆ្នាំនៃការដាក់ ល្ខោនខោលវត្តស្វាយអណ្ដែត ៖ ចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក(អរូបី) របស់អង្គការ UNESCO នៅក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ល្ខោនខោលនេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់។

៨. ថ្ងៃទី៣០ ខែវិច្ឆិកា ២០១៩ ជាខួបទី៣ឆ្នាំ នៃការដាក់ ចាប៉ីដងវែង កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;