ក្នុងចំណោម​កិច្ច​ប្រជុំ​​មេដឹកនាំ​អាស៊ាន​ មានតែ​កិច្ចប្រជុំ​១ប៉ុណ្ណោះ ដែល​សោះកក្រោះ​ជាងគេ

  • 2019-11-05 01:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ថៃ បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​អាស៊ានលើកទី៣៥ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ ពីថ្ងៃទី២ ដល់ ៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។ ​ក្នុងចំណោម​កិច្ចប្រជុំទាំងនោះ មានតែកិច្ចប្រជុំ១ប៉ុណ្ណោះ​ដែល​គេមានការភ្ញាក់ផ្អើល​ និងចាប់អារម្មណ៍​ជាងគេនោះ គឺកិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក លើកទី៧។

ក្នុងកិច្ចប្រជុំ​នេះ​មាន​ភាព​សោះកក្រោះ​ណាស់ ព្រោះ​ប្រធានាធិបតី​ ឬអនុប្រធានាធិបតី​អាមេរិក មិនបាន​ទៅចូលរួម​ឡើយ ដោយ​គ្រាន់តែ​ចាត់ទីប្រឹក្សាសន្តិសុខជាតិ លោក រ៉ូប៊ែរ អូបៀន ទៅ​តំណាង​តែ​ប៉ុណ្ណោះ។ មិនខុសគ្នា​ប៉ុន្មានដែរ មេដឹកនាំ​អាស៊ាន​៧ប្រទេស ក៏មិន​ទៅចូលរួមដែរ ក្នុង​នោះមាន​តែនាយករដ្ឋមន្រ្តី ថៃ វៀតណាម និងឡាវ​ប៉ុណ្ណោះ​ដែលចូលរួម។ សម្រាប់​កម្ពុជា គឺលោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអ្នក​ចូលរួម​ជំនួស​សម្តេច ហ៊ុន សែន។

ក្រៅពីនេះ គឺ​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​អាស៊ាន​ទាំងអស់​សុទ្ធតែ​ចូលរួម​ក្នុងនោះ​មាន​ដូចជា៖

-កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន លើកទី២២ (មានការចូលរួមពីនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង)

-កិច្ចប្រជុំ​កំពូល​អាស៊ាន-ឥណ្ឌា លើកទី១៦ (មានការចូលរួមពី​នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី)

-កិច្ចប្រជុំ​កំពូលអាស៊ាន-អង្គការ​សហប្រជាជាតិ លើកទី១០ (មាន​ការចូលរួមពី​អគ្គលេខាធិការ UN លោក António Guterres)

-កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន លើកទី២២ (មានការចូលរួមពីនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ)

-កិច្ចប្រជុំ​កំពូល​អាស៊ានបូក៣លើកទី២២ ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង (មាន​ការចូលរួម​ពីនាយករដ្ឋមន្រ្តីចិន និង​ជប៉ុន និង​ប្រធានាធិបតីកូរ៉េខាងត្បូង)។

-កិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៤៕

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;