សម្លៀកបំពាក់មានអក្សរទាំងនេះហាមលក់ឬទិញដាច់ខាតក្នុងបុណ្យឯករាជ្យ និងអុំទូក
- 2019-11-05 09:45:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្លៀកបំពាក់មានអក្សរទាំងនេះហាមលក់ឬទិញដាច់ខាតក្នុងបុណ្យឯករាជ្យ និងអុំទូក
ចន្លោះមិនឃើញ
រដ្ឋនបាលរាជធានីភ្នំពេញហាមមិនឲ្យមានការលក់ដូរ ឬទិញប្រើប្រាស់សម្លៀកបំពាក់ ឬឧបករណ៍ វិទ្យុទាក់ទងដែលអាចធ្វើឲ្យមាហជនភាន់ច្រឡំថាជាសមត្ថកិច្ចក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូកនេះទេ។
បើតាមសាលារាជធានីសម្លៀកបំពាក់មានសរសេរអក្សរថា ARMY PM ឬ POLICE ត្រូវហាមឃាត់លក់ដូរ ឬទិញប្រើប្រាស់។ ក្រៅពីនោះនៅមានឧបករណ៍ដូចជាវិទ្យុទាក់ទង ឬឧបករណ៍ប្រហាក់ប្រហែលដោយគ្មានការអនុញ្ញាត។
សាលារាជធានីភ្នំពេញស្នើឲ្យសមត្ថកិច្ចជួយពីនិត្យតាមដានការលក់ដូរ និងការប្រើប្រាស់សម្លៀកបំពាក់ប្រហាក់ប្រហែលនឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធនេះ និងធ្វើការណែនាំ អប់រំ បើឃើញមានការលក់ដូរ ឬទិញប្រើប្រាស់។ ក្នុងករណីបង្កបទល្មើសជាក់ស្ដែងរដ្ឋបាលរាជធានីថាត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការ៕