រដ្ឋមន្រ្តីទេសចរណ៍ឥណ្ឌូណេស៊ីថ្មី ប្រកាសដាក់ខ្លួនសុំរៀនសូត្រពីមន្រ្តីជំនាញក្រោមឱវាទ
- 2019-11-06 06:40:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីទេសចរណ៍ឥណ្ឌូណេស៊ីថ្មី ប្រកាសដាក់ខ្លួនសុំរៀនសូត្រពីមន្រ្តីជំនាញក្រោមឱវាទ
ចន្លោះមិនឃើញ
លោក Wishnutama Kusubandio រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឥណ្ឌូណេស៊ី ដែលទើបតែងតាំងថ្មី បានប្រកាសក្នុងពិធីមួយកាលពីចុងខែតុលាកន្លងទៅថា លោកបានទទួលតំណែងនេះ ទាំងដែលលោកនៅមានចំណេះដឹងតិចតួចនៅឡើយអំពីទេសចរណ៍ ម្លោះហើយលោកចង់រៀនសូត្របន្ថែម និងសុំការគាំទ្រពីមន្រ្តីជំនាញរបស់ក្រសួង និងក្មេងៗជំនាន់ក្រោយ។
រដ្ឋមន្រ្តីថ្មីដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ល្បីៗបំផុតនៅឥណ្ឌូណេស៊ីរូបនេះ បានបន្ថែមថា ក្នុងរយៈពេល១០០ថ្ងៃបន្ទាប់ លោកគ្រោងនឹងស្វែងយល់បន្ថែមអំពីទេសចរណ៍ក្នុងស្រុក។
ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យមកឥណ្ឌូណេស៊ីកាន់តែច្រើន រដ្ឋមន្រ្តីដែលត្រូវបានតែងតាំងកាលពីថ្ងៃទី២៣តុលារូបនេះ បញ្ជាក់ថា ភ្នាក់ងារទេសចរណ៍ក្នុងស្រុក ត្រូវការបង្កើតនូវការទាក់ទាញដែលមានគុណភាពខ្ពស់ ពោលគឺគិតពីគុណភាពជាងបរិមាណ។ «យើងមិនចាំបាច់ត្រូវរៀបចំព្រឹត្តិការណ៍ទេសចរណ៍ច្រើននោះទេ ប៉ុន្តែគួរផ្តោតលើព្រឹត្តិការណ៍ពិសេសតែពីរបីទៅបានហើយ»៕