ទីបំផុត! ថ្មនិងដី ដែលយកមកពីភពព្រះចន្ទកាលពីជាង ៤០ឆ្នាំមុន ត្រូវបានមនុស្សប៉ះជាលើកដំបូងហើយ
- 2019-11-07 02:34:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! ថ្មនិងដី ដែលយកមកពីភពព្រះចន្ទកាលពីជាង ៤០ឆ្នាំមុន ត្រូវបានមនុស្សប៉ះជាលើកដំបូងហើយ
ចន្លោះមិនឃើញ
អ្នកវិទ្យាសាស្រ្តអង្គការ NASA បានបើកប្រអប់កញ្ចក់ដែលរក្សាទុក ថ្ម និងដីភពព្រះចន្ទ ជាលើកដំបូង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដី និងថ្មភពព្រះចន្ទនេះ ត្រូវបាននាំយកមកភពផែនដី ដោយអ្នកអវកាសនៃបេសកកម្មអាប៉ូឡូទី១៧ កាលពីឆ្នាំ១៩៧២។
គោលបំណងនៃការបើកយកថ្ម និងដីភពព្រះចន្ទនេះ គឺដើម្បីឱ្យអ្នកវិទ្យាសាស្រ្តសិក្សាបន្ថែមអំពីភពនេះ មុនការចាប់ផ្តើមនូវបេសកកម្មថ្មីដែលមានឈ្មោះ «Artemis» ដែល NASA គ្រោងនឹងបញ្ជូនមនុស្សទៅភពព្រះចន្ទម្តងទៀត ហើយគ្រោងបន្តឆ្ពោះទៅកាន់ភពអង្គារ។
លោក Charles Shearer អ្នកវិទ្យាសាស្រ្តម្នាក់របស់ NASA បាននិយាយថា៖ «ការរកឃើញគំរូ (ថ្ម និងដី) ទាំងនេះ នឹងផ្តល់ឱ្យ NASA នូវពន្លឺថ្មីអំពីភពព្រះចន្ទ រួមទាំងប្រវត្តិនៃផលប៉ះពាល់ផ្ទៃដីភពព្រះចន្ទ របៀបនៃការបាក់ដី និងការវិវត្តផ្ទៃដីភពព្រះចន្ទ»។
គួរជម្រាបថា មូលហេតុដែលគេរក្សាទុកមិនប៉ះ ថ្ម និងដីភពព្រះចន្ទទាំងនេះ គឺដើម្បីរង់ចាំឱ្យអ្នកវិទ្យាសាស្រ្ត បង្កើតនូវបច្ចេកវិទ្យាថ្មីៗទំនើប ដែលអាចវិភាគទិន្នន័យកាន់តែច្បាស់លាស់ត្រឹមត្រូវអំពីគំរូទាំងនេះ៕