រដ្ឋមន្រ្តីទេសចរណ៍ ប្រាប់កុំឱ្យបន្ទោរបង់ចូលទន្លេ នៅថ្ងៃអុំទូក
- 2019-11-08 02:17:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីទេសចរណ៍ ប្រាប់កុំឱ្យបន្ទោរបង់ចូលទន្លេ នៅថ្ងៃអុំទូក
ចន្លោះមិនឃើញ
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញសេចក្តីអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលមកលេងកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចខាងក្រោម៖
កុំបោះសំរាមចោលពាលវាលពាសកាល
កុំបន្ទោរបង់ពាលវាលពាលកាលចូលទន្លេ និងកន្លែងសារណៈផ្សេងៗ
ត្រូវប្រើប្រាស់បង្គន់សាធារណៈឱ្យបានត្រឹមត្រូវ
ត្រូវចូលរួមអប់រំអំពីភាពស្អាត ការថែរក្សាអនាម័យដល់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកជុំវិញខ្លួន៕