អតីត​កីឡាករ Barca ម្នាក់​ចេញ​ទៅ​លេង​ឲ្យ Sevilla ស៊ុត​យក Hat-trick នៅ UEL(វីដេអូ)

  • 2019-11-08 02:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធអេស្ប៉ាញកីឡាករ​ Munir លេងឲ្យ​ក្រុម Sevilla អាច​ស៊ុត​បាន ៣ គ្រាប់​ពេលប៉ះជាមួយក្រុម F91 Dudelange មកពីប្រទេសលុចសាំបួរ ក្នុងលទ្ធផល ២-៥ ជួយ​ឲ្យ​ក្រុម​បន្ត​កំណត់ត្រា​មិន​ទាន់​ចាញ់​សោះ​ក្នុងវគ្គសន្សំពិន្ទុតាមពូល ពាន​រង្វាន់​ក្របខណ្ឌ​អឺរ៉ុប​លំដាប់​ទី ២ UEFA Europa League ។

Munir អបអរពេលរកគ្រាប់បាល់បាននៅ Sevilla /រូបថត៖ UEFA Europa League
អតីតខ្សែប្រយុទ្ធក្រុម Barcelona រូបនេះបានផ្លាស់ចេញអំឡុងឆ្នាំ ២០១៨ ក្រោមលក្ខខណ្ឌខ្ចីជើងនិងត្រូវបានក្រុម Sevilla ​ទិញផ្តាច់តែម្តងកាលពីខែ មករាឆ្នាំ ២០១៩។

ក្រុម​ជើងឯក Europa Lague ៣ សម័យមក​ពី​អេស្ប៉ាញ​មួយ​នេះ​បាន​កក់​កៅអី​ឡើង​វគ្គ ៣២ ក្រុម​រួច​ស្រេច​ទៅ​ហើយ ក្រោយ​លត់​គូ​ប្រកួត​ ៤ លើក​ឈ្នះ​ទាំង​អស់​មាន​ ​១២ ពិន្ទុ​ឈរ​លេខ ១ ក្នុង​ពូល​ A ចំណែកក្រុមឈរលេខ ២ Apoel Nicosia មកពីប្រទេសស៊ីប(Cyprus)៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Munir ពេលលេងឲ្យ Barcelona /រូបថត៖ skysport
Munir អបអរពេលរកគ្រាប់បាល់បាននៅ Sevilla /រូបថត៖ UEFA Europa League
ក្រុម F91 Dudelange មកពីប្រទេសលុចសាំបួរ /រូបថត៖ UEFA Europa League

​លទ្ធផលគូផ្សេងទៀតនៅតាមពូលទាំង ១២៖

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;