ក្រសួង ប្រាប់ពីស្ថានភាពអាកាសធាតុនៅភ្នំពេញអំឡុងពេលបុណ្យអុំទូក
- 2019-11-08 04:31:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួង ប្រាប់ពីស្ថានភាពអាកាសធាតុនៅភ្នំពេញអំឡុងពេលបុណ្យអុំទូក
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី ២៤ ឈ្មោះ ណាគ្រី ដែលបច្ចុប្បន្ន កំពុងស្ថិតនៅសមុទ្រចិនខាងត្បូងក្បែរប្រទេសវៀតណាម នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ (TD) រួចទៅជាសម្ពាធទាប (Low) នៅពេលធ្វើដំណើរមកដល់កម្ពុជានៅវេលាម៉ោងប្រមាណជា ១រសៀលថ្ងៃទី ១១ វិច្ឆិកា ក្នុងតំបន់កន្ទុយនាគ ខ្ពង់រាបភាគឦសានកម្ពុជា។
តាមការព្យាកររបស់ក្រសួង ចាប់ពីថ្ងៃទី ៩ ដល់ទី ១២ វិច្ឆិកា ដែលជាឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ អាកាសធាតុមានស្ថានភាពដូចខាងក្រោម៖
ថ្ងៃទី ៩ វិច្ឆិកា ២០១៩៖ ពេលព្រឹកថ្ងៃត្រង់ យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាព ២៤អង់សាសេ សីតុណ្ហភាព អតិបរមា ៣០ អង់សាសេ ខ្យល់បក់ពីទិសឦសានមានល្បឿន ២-៤ m/s។
ថ្ងៃទី ១០ វិច្ឆិកា ២០១៩៖ ពេលព្រឹកថ្ងៃត្រង់ យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាព ២៣អង់សាសេ សីតុណ្ហភាពអតិបរមា ៣១ អង់សាសេ ខ្យល់បក់ពីទិសឦសានមានល្បឿន ២-៤ m/s។
ថ្ងៃទី ១១ វិច្ឆិកា ២០១៩៖ ពេលព្រឹកថ្ងៃត្រង់ យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាព ២២អង់សាសេ សីតុណ្ហភាពអតិបរមា ៣០ អង់សាសេ ខ្យល់បក់ពីទិសឦសានមានល្បឿន ១-៣ m/s។
ថ្ងៃទី ១២ វិច្ឆិកា ២០១៩៖ ពេលព្រឹកថ្ងៃត្រង់ យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាព ២១អង់សាសេ សីតុណ្ហភាពអតិបរមា ២៧ អង់សាសេ ខ្យល់បក់ពីទិសឦសានមានល្បឿន ១-៣ m/s៕