ទូត EU ថ្មី​កោត​សរសើរ​ពី​កម្ពុជា​មាន​ការ​រីក​ចម្រើន​ខ្លាំង

  • 2019-11-08 08:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទទួល​ជួប លោក​ស្រី កាមែន ម៉ូរីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតថ្មី​សហភាពអ៊ឺរ៉ុប នៅ​ថ្ងៃទី៨ វិច្ឆិកា នេះ។

បន្ទាប់ពីចប់ជំនួបពិភាក្សា លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស មាន​ប្រសាសន៏​ឲ្យ​ដឹង​ថា លោក​ស្រី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជំរាបជូន ឧបនាយក​រដ្ឋ​មន្ត្រី​ថា លោក​ស្រី​បន្ត​ពង្រឹង​ភាព​ជាដៃគូជាមួយកម្ពុជា ហើយអ្វីដែលសហភាពអឺរ៉ុបមាននិងបន្តអនុវត្តបន្តទៀត។

លោក​ស្រី ឯកអគ្គរដ្ឋទូត​បានកោកសរសើរពីកម្ពុជាមានការរីកចម្រើនខ្លាំង ទាំងសេដ្ឋកិច្ចនិងសង្គម។ សហភាព​អឺរ៉ុប​នៅ​តែបន្តជាដៃគូអភិវឌ្ឍនៅកម្ពុជា។ កន្លង​មក​សហភាពអឺរ៉ុបបានផ្តល់មកកម្ពុជា នា​ពេល​កន្លង​មក​មាន​ចំនួនប្រមាណ ៧០០លានដុល្លា និង​ផ្តល់​ជំនួយ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​ប្រ​មា​ណ ២០លានដុល្លា។លោក​ស្រី​ក៏​បាន សន្យាបន្ត​ជម្រុញ​ធុរកិច្ច​អឺរ៉ុប​ចូល​មក​បណ្តាក់​ទុន​វិនិ​យោគ​នៅ​កម្ពុជា​ឲ្យបានច្រើន បន្តសហការផ្នែកសេដ្ឋកិច្ច ពាណិជ្ជ ទេសចរណ៏ និង​វិស័យ​ផ្សេងៗ​ទៀត។

លោក កុយ គួងអ្នកនាំក្យក្រសួង ការបរទេសបានបញ្ជាក់ថា នៅក្នុង ជំនួប​នោះ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ពី EBA ហើយ​លោក​ស្រី កាមែន ម៉ូរីណូ ត្រៀមសហការជាមួយកម្ពុជា ទាក់​ទង​និង​បញ្ហា​អី​ប៊ីអេ EBAព្រោះ​គណៈកម្មាធិ ការសហភាពអឺរ៉ុប បានសហការជាមួយរាជរដ្ឋា ភិបាល​កម្ពុជា​ពិភាក្សា​លើ​ករណី EBA សេចក្តីសម្រេចណាមួយនិងចេញលទ្ធផល នៅពេលខាងមុខ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;