សម្តេច ហ៊ុន សែន បង្ហោះហ្វេសប៊ុកភ្លាមៗ ក្រោយ U19 កម្ពុជា ឈ្នះ U19 ថៃ ជាប្រវត្តិសាស្រ្ត
- 2019-11-08 15:01:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន បង្ហោះហ្វេសប៊ុកភ្លាមៗ ក្រោយ U19 កម្ពុជា ឈ្នះ U19 ថៃ ជាប្រវត្តិសាស្រ្ត
ចន្លោះមិនឃើញ
ក្រុមម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះ ថៃ ក្នុងលទ្ធផល ២-១ ក្នុងវគ្គជម្រុះ AFC U19 Championship 2020 ពូលG ជុំទី៣ ដែលទើបបញ្ចប់អម្បាញ់នេះ។ ក្រោយការប្រកួតនេះ ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះកោតសរសើរដល់ក្រុមយុវជនកម្ពុជា ចំពោះជ័យជម្នះជាប្រវត្តិសាស្រ្តនេះ។
ហ្វេសប៊ុកសម្តេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖
«សូមកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំ(U19)កម្ពុជាយកឈ្នះគូប្រជែងក្រុម U19 ដំរីថៃ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020»។
«អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត»។
ឆ្លងកាត់៣ប្រកួតនេះ ម៉ាឡេស៊ី ឈរលេខ១ មាន ៩ពិន្ទុ, កម្ពុជា លេខ២ និងថៃ លេខ៣ មាន ៦ពិន្ទុដូចគ្នា ប្រ៊ុយណេ លេខ៤ មាន៣ពិន្ទុ និងកោះម៉ារីអាណាខាងជើង លេខ៥ មាន០ពិន្ទុ៕