លោក កឹម សុខា ជួបទូតបារាំង ក្រោយទទួលបានការបន្ធូរបន្ថយពីតុលាការ
- 2019-11-11 05:52:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក កឹម សុខា ជួបទូតបារាំង ក្រោយទទួលបានការបន្ធូរបន្ថយពីតុលាការ
ចន្លោះមិនឃើញ
នៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាការងារជាមួយឯអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី អេវ៉ា ង្វៀន ប៊ិញ នៅផ្ទះរបស់លោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
នៅក្នុងជំនួបនេះ ក្រុមអ្នកកាសែតជាតិ និងអន្តរជាតិ ត្រូវបានអនុញ្ញាតឱ្យចូលថតរូបពេលលោក កឹម សុខា ស្វាគមន៍ជាមួយឯអគ្គរដ្ឋទូតបារាំង ប៉ុន្តែមិនអនុញ្ញាតឲ្យចូលស្តាប់ជំនួបពិភាក្សានោះទេ។
ចំណែកនៅវេលាម៉ោង២:៣០រសៀល លោក កឹម សុខា ជួបពិភាក្សាជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅផ្ទះលោក កឹម សុខា។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានសម្រេចដាក់លោក កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល តែបានកែប្រែលក្ខខណ្ឌមួយចំនួន ដែលក្នុងនោះរួមមានលក្ខខណ្ឌនៃការធ្វើដំណើររបស់លោកផងដែរ ពោលគឺលោកអាចធ្វើដំណើរបានគ្រប់ទីកន្លែងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចនេះ ដោយផ្អែកលើស្ថានភាពសុខភាពនិងកិច្ចសហការល្អរបស់ លោក កឹម សុខា ជាមួយសមត្ថកិច្ចនាពេលកន្លងមក៕