សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ ធ្វើ​ឲ្យ​ប្រទេស​ប្រកួតប្រជែង​ភ្ញាក់ផ្អើល​ និង​សរសើរ​មិន​ដាច់​ពី​មាត់​

  • 2019-11-13 06:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​រយៈ​ជ័យជម្នះ​លំដាប់​អន្តរជាតិ​ ២-៣ ​លើក​ចុង​ក្រោយ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ប្រទេស​ដៃគូ​ប្រកួត​ប្រជែង​ភ្ញាក់ផ្អើល​និង​សមត្ថភាព​ល្អ​របស់​ក្រុម​កម្ពុជា​។​

លោក​គ្រូ ស៊ូ​ តុង(នៅកណ្ដាលគេ)
លោក​ ស៊ូ​ តុង​ គ្រូ​បង្វឹក​កីឡា​រាំ​កម្ពុជា​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ ADSF Asian Single Dance 2019 នៅ​ហុងកុង ​ប្រទេស​ចិន​ លើក​នេះ​មើល​ឃើញ​ថា​កីឡាករ​ កីឡា​ការិនី​មាន​ការ​ខំប្រឹង​ប្រែង​ខ្លាំង​ជាង​ការ​ប្រកួត​មុន​ៗ​ទៅ​ទៀត។​ ចំពោះ​សមត្ថភាព​ក៏​រីកចម្រើន​ថែម​​ទៀត​ផង​ដែរ​ តែ​យ៉ាង​ណា​សហព័ន្ធ​ រួម​ទាំង​លោក​ផ្ទាល់​នឹង​ប្រឹងប្រែង​បង្ហាត់​បង្រៀន​ ពង្រឹង​សមត្ថភាព​អត្តពលិក​កម្ពុជា​ឲ្យ​ខ្លាំង​ជាង​នេះ​ទៀត។​
រូបភាពរបស់សហព័ន្ធ

គ្រូ​ជំនាញ​វ័យ​៥៩​ឆ្នាំ​ខាង​លើ​នេះ​បន្ត​ថា​ ជ័យជម្នះ​នៅ​តៃវ៉ាន់​ រួម​និង​ជ័យជម្នះ​នៅ​ឯ​ហុងកុង​ថ្មីៗ​នេះ​ គឺ​មាន​ការ​កោតសរសើរ​ច្រើន​ពី​ប្រទេស​ដែល​ចូលរួម​ប្រកួត​ប្រជែង​ថា​«កម្ពុជា​ពិត​ជា​មាន​សមត្ថភាព​ល្អ​មែន​ បើ​ទោះ​កីឡា​មួយ​នេះ​ទើប​តែ​បាន​បង្កើត​ក៏​ដោយ»។​ បើ​និយាយ​ពី​ប្រទេស​ដែល​លោក​គ្រូ​រូប​នេះ​គិត​ថា​ជា​ដៃគូ​ប្រកួត​ប្រជែង​របស់​កម្ពុជា​នោះ​ គឺ​សឹងតែ​ទាំង​អស់ ​ព្រោះ​ប្រទេស​ទាំង​នោះ​បង្កើត​សហព័ន្ធ​កីឡា​មួយ​នេះ​យូរ​ឆ្នាំ​មក​ហើយ​ ដូច្នេះ​ទាំង​បទ​ពិសោធ​ និង​ធនធាន​សុទ្ធតែ​សំបូរ​បែប។​

ទិដ្ឋភាពមកដល់ម្សិលមិញ

សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ កីឡា​ការិនី​១២នាក់​ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ ADSF Asian Single Dance 2019 នៅ​ហុងកុង ​ប្រទេស​ចិន​ ហើយ​ឈ្នះ​មេដាយ​ចំនួន​២១​គ្រឿង​ មាស​៨​ ប្រាក់​៧​ និង​សំរឹទ្ធ៦។​ ប្រទេស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​ជាង​១០​ប្រទេស៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;