គ្រូម៉ុងហ្គោលី លើក​ឡើង​ពីសារៈសំខាន់២ចំណុច ដែលមក​ប្រកួតមិត្តភាព​ជាមួយកម្ពុជា

  • 2019-11-14 01:46:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Michael Weiss គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ុងហ្គោលី បាន​ថ្លែង​ក្នុងសន្និសីទកាសែត​កាលពីម្សិលមិញ​ថា ការប្រកួត​មិត្តភាព​ជាមួយកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកានេះ គឺ​សំខាន់​ណាស់​សម្រាប់​ក្រុមលោក​ព្រោះ​លោក​ចង់ឱ្យកីឡាករ​សុំា​នឹង​អាកាសធាតុ​ ព្រោះ​នៅម៉ុងហ្គោលី​ត្រជាក់​ដល់​ក្រោម ២០អង្សារ ហើយ​មួយទៀត​លោកចង់ឱ្យកូនក្រុមសុំា​នឹង​កីឡដ្ឋាន​ធំ​ដែលមាន​អ្នកគាំទ្រ​កម្ពុជាច្រើន។

ជាមួយគ្នានេះ លោក​ក៏បាន​ថ្លែង​អំណរគុណ​ដល់​សហព័ន្ធ​បាល់ទាត់​កម្ពុជា ដែល​បាន​អញ្ជើញ​ក្រុមម៉ុងហ្គោលី​សម្រាប់​ការប្រកួត​មិត្តភាព និង​ការ​ស្នាក់នៅ​ហ្វឹកហាត់​ត្រៀមការ​ប្រកួត​ផ្លូវ​ការ​ជាមួយ​មីយ៉ាន់ម៉ា។

ចំណែក​លោក Felix G. Dalmas គ្រូ​បង្វឹក​ក្រុមជម្រើស​ជាតិ​កម្ពុជា បាន​លើកឡើង​ថា ជំនួប​ជាមួយម៉ុងហ្គោលី​ គឺជា​ការ​ប្រកួត​ត្រៀមខ្លួន​ដ៏ល្អមួយ​មុន​ជំនួប​ជាមួយហុងកុង នាថ្ងៃទី១៩ ​វិច្ឆិកាខាងមុខ។

លោក​បន្តថា៖ «យើងមាន​កីឡាករ​សរុប ៣៥នាក់ អ៊ីចឹងហើយ​បាន​ជាយើងហ្វឹកហាត់​ជា ២លក្ខខណ្ឌ​ផ្សេង​គ្នា​ រហូតមកដល់​ពេលនេះ ការ​ហ្វឹកហាត់​គឺ​រលូន ហើយ​កីឡាករម្នាក់ៗ ​ត្រូវ​ខិតខំ​សម្រាប់​កៅអី​របស់ខ្លួន»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;