បុណ្យ​អុំទូក៣​ថ្ងៃ​ ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​មាន​ជិត ៦លាន​នាក់

  • 2019-11-14 01:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​រាជពិធី​បុណ្យ​អុំទូក អកអំបុក លយប្រទីប សំពះព្រះខែ រយៈពេល ៣ថ្ងៃ (១០-១២ វិច្ឆិកា ឆ្នាំ២០១៩) បាន​បញ្ចប់​ដោយ​មាន​ភ្ញៀវ​ទេសចរណ៍ និង​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​នៅ​តាម​គោល​ដៅ​ទេសចរណ៍​នានាតាមបណ្តារាជធានី-ខេត្ត​ជា​ច្រើន។

សម្រាប់ថ្ងៃឈប់សម្រាក​ព្រះរាជពិធី​បុណ្យ​អុំទូក នេះ​ដែរ​មាន​ភ្ញៀវ​ទេសចរណ៍ និង​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត សរុប​ប្រមាណ ៥ ៨១៦ ៧១១ នាក់​ក្នុង​អត្រា​កំណើន​ប្រមាណ ៧,២៦ % ក្នុង​នេះ​មាន៖

  • ភ្ញៀវជាតិប្រមាណ ៥ ៧២៧ ១៦៣ នាក់ ក្នុងអត្រាកំណើន ៧,២១%។
  • ភ្ញៀវអន្តរជាតិប្រមាណ ៨៩ ៥៤៨ នាក់ ក្នុងអត្រាកំណើន ១០,៦១%។

ដោយឡែកក្នុងតួលេខ រាជធានី​ភ្នំពេញ​ដែល​ជា​ទីតាំង​ប្រារព្ធ​ពិធី ទទួល​បានភ្ញៀវមកកម្សាន្តប្រមាណ ៤ ៧៨១ ៤៤៦ នាក់ កើនឡើង ៥,១៦% ក្នុងនោះ៖

  • ភ្ញៀវជាតិមានចំនួនប្រមាណ ៤ ៧៥០ ០០០ នាក់ កើនឡើងប្រមាណ ៥,១១%។
  • ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៣១ ៤៤៦ នាក់ កើនឡើងប្រមាណ ១៣,៩៤%។

សម្រាប់​​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរណ៍ និង​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​​ច្រើន​ជាង​គេ​គឺ​ខេត្ត​សៀមរាប​ដែល​មាន​ភ្ញៀវ​ជាតិ ២៥០ ០០០ នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន ២៦ ៥៧៧ នាក់ សរុប​ចំនួន ២៧ ៦៥៧៧ នាក់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;