អេហ្ស៊ីប លេងវគ្គជម្រុះពានប្រចាំទ្វីបអាហ្វ្រិកដោយគ្មាន Superstar ម្នាក់
- 2019-11-14 02:36:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេហ្ស៊ីប លេងវគ្គជម្រុះពានប្រចាំទ្វីបអាហ្វ្រិកដោយគ្មាន Superstar ម្នាក់
ចន្លោះមិនឃើញ
កីឡាករឆ្នើមសញ្ជាតិអេហ្ស៊ីប Mohamed Salah នឹងអវត្តមានក្នុងការប្រកួត វគ្គជម្រុះពានធំប្រចាំទ្វីបអាហ្វ្រិក (Africa Cup of Nations 2021) បន្ទាប់ពីមានរបួសកជើង។ ចំណែក អេហ្ស៊ីប នៅពូល G ត្រូវប៉ះជាមួយកេនយ៉ានៅថ្ងៃទី ១៤ ខែវិច្ឆិកា វេលាម៉ោង ១១ យប់នេះហើយ។
ដោយឡែក ពេលទើបនឹងជារបួសថ្មីថ្មោង នៅជំនួបកាលសប្ដាហ៍ទី ១២ គ្រាដែល Liverpool ត្រូវជួប Manchester City រូបគេបានចូលលេងស្ទើរពេញតង់ តែបានប្តូរចេញនៅនាទី ៨៧ ហើយក៏បានទៅប៉ះគ្នាជាមួយ Fernadinho បង្កឲ្យរបួសម្តងទៀត ចំកន្លែងចាស់ អំឡុងពេលក្រុមខ្លួនបាននាំមុខ ២-១ ទៅហើយ។
ក្រោយរួមចំណែកជួយក្រុមនៅអង់គ្លេស Liverpool លេងឈ្នះគូប្រជែងពិតមែន ប៉ុន្តែ Salah នឹងមិនបានជួយជម្រើសជាតិរបស់ខ្លួនបានឡើយ ត្រូវរង់ចាំការព្យាបាលរបួសសិន។ Salah ក៏អាចនឹងមិនបានលេងពេលប៉ះក្រុម Crystal Palace នៅថ្ងៃ ២៣ វិច្ឆិកានេះ ជាមួយនិងកាតព្វកិច្ចជួយជម្រើសជាតិផងដែរ។
សម្រាប់ពានរង្វាន់ Africa Cup of Nations ឆ្នាំ ២០២១ កាមារ៉ូន ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ។ ចំណែកក្រុមការពារតំណែងជើងឯកគឺ អាល់ហ្សេរី ដោយបានយកឈ្នះ សេណេហ្គាល់ នៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០១៩ កន្លងទៅ៕
អត្ថបទទាក់ទង៖