Zidane ចេញមុខការពារ Benzema ស័ក្តិសមលេងឲ្យជម្រើសជាតិបារាំងម្តងទៀត

  • 2019-11-14 03:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Zinedine Zidane គ្រូ​បង្វឹក​ក្រុម Real Madrid បាន​លើក​ឡើង​ពី​ទេពកោសល្យ​របស់​កូន​ក្រុម​ខ្លួន​គឺ ខ្សែប្រយុទ្ធកណ្ដាល Karim Benzema ថា "តាមទស្សនះរបស់ខ្ញុំ រូបគេសាកសមលេងឲ្យជម្រើសជាតិបារាំងជាថ្មីម្តងទៀត Benzema តែងចង់លេងឲ្យជម្រើសជាតិជានិច្ច"។

Benzema /as.com
អតីត​ម្ចាស់​អាវ​លេខ ១០ នៅ​ជម្រើស​ជាតិ​បារាំង Benzema មិន​ត្រូវ​បាន​ហោះ​ហៅ​ឲ្យ​ចូល​លេង​តាំង​ពី​ខែ​តុលា​ឆ្នាំ ២០១៥ មកម្ល៉េះ ក្រោយ​ពេល​មាន​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ជាមួយ​មិត្ត​រួម​ក្រុម​ជាមួយ​គ្នា​កីឡាករ Mathieu Valbuena ដែល​បាន​ឃើញ​វីដេអូ​លើ​គ្រែ​​មិត្ត​ស្រី​របស់​គេ​ជាមួយ​នឹង Benzema បែក​ធ្លាយ​កាល​ពី​ឆ្នាំ ២០១៥ ។ យ៉ាង​ណា​មិញ រឿង​កោះហៅ​កីឡាករ​កំពុង​ឡើង​ជើង​រូប​នេះ មិន​ទាន់​មាន​ចម្លើយ​ចេញពី​គ្រូ​បង្វឹក​បារាំង​បច្ចុប្បន្ន​លោក ​Didier Deschamps នៅ​ឡើយ​ទេ៕
Benzema និង Mathieu Valbuena ពេលលេងឲ្យបារាំងជុំគ្នាឆ្នាំ ២០១៥ លើកចុងក្រោយ /as.com

ប្រភព៖ en.as. ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;