ដឹង​ហើយ​ខេត្ត​ដែល​ត្រូវ​រៀប​ចំ​ពិធី​បុណ្យ​ទន្លេ​នៅ​ឆ្នាំ ២០២០

  • 2019-11-14 04:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល បាន​សម្រេចធ្វើបុណ្យទន្លេជារៀងរាល់ឆ្នាំ ដោយធ្វើការផ្លាស់ប្តូរខេត្ត ដែល​ជាប់​តាម​ដង​ទន្លេ​ផ្សេងៗ​គ្នា ក៏ដូចជាបឹងទន្លេសាប ដើម្បី​បង្ហាញ​ពី​សក្តា​នុពល​ទេសចរណ៍​នៅ​តាម​តំបន់​ទន្លេ​នៃ​ប្រទេស​កម្ពុជា ដោយ​ឆ្នាំ២០២០ ខាងមុខនេះ ពិធីបុណ្យទន្លេលើកទី៦ នឹង​ត្រូវ​ប្រាព្វ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ក្នុងអំឡុងខែមីនាឆាប់ៗខាងមុខនេះ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​បញ្ចប់​ពិធី​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះថា “ការ​ប្រារព្វ​ពិធី​បុណ្យ​ទន្លេ ដើម្បី​បង្ហាញ​ពីសក្ដានុពលនៃតំបន់ជាប់ដងទន្លេ និងទន្លេសាប យើង​ធ្លាប់​មាន​បទ​ពិសោធន៍​ចំនួន ៥លើក​រួច​មកហើយ ដោយឡែកសម្រាប់លើកទី ៦ឆ្នាំក្រោយនេះ នឹង​ត្រូវ​រៀប​ចំ​នៅ​ក្នុង​ខេត្ត​បាត់ដំបង នៅក្នុងអំឡុងខែមីនា ប៉ុន្តែនៅមិនទាន់កំណត់ថ្ងៃនៅឡើយទេ”។

កន្លង​ទៅ​ការប្រារព្វពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង​ដែល​មាន​រយៈពេល ៣ថ្ងៃ ខណៈដែលបុណ្យទន្លេលើកទី៤ ត្រូវបានធ្វើឡើងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោម​ការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ១លាននាក់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;