ស្ថាប័នមួយ​វាយ​តម្លៃ​ថា​កម្រិតជំនាញ​ភាសាអង់គ្លេស​​កម្ពុជា​ទាបជាង​ថៃ និង​វៀតណាម​

  • 2019-11-14 07:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាប័ន​ធ្វើ​ការ​លើ​វិស័យ​អប់​រំ​មួយ​ឈ្មោះ​ថា​ Education First បាន​ធ្វើ​ចំណាត់​ថ្នាក់​ប្រ​ទេស​ចំនួន​១០០​លើ​ពិភព​លោក​លើជំនាញ​ប្រើប្រាស់​ភាសាអង់គ្លេស​ក្នុង​ឆ្នាំ​២០១៩​។

(រូបតំណាង)
​របាយការណ៍​ខាង​លើ​បាន​ដាក់​ពីន្ទុ​១០០​សម្រាប់ប្រទេស​ដែលមានជំនាញ​ប្រើប្រាស់​ភាសាអង់គ្លេស​ល្អបំផុត។ បើ​តាម​របាយការណ៍​ប្រ​ទេស​ដែល​មាន​ជំនាញ​ភាសាអង់គ្លេស​ខ្ពស់ជាងគេគឺប្រទេស​ហូឡង់ បាន​ពិន្ទុ​៧០​,២៧ និងប្រទេស​ដែលបាន​​ពីន្ទុទាបជាងគេ​គឺ​លីប៊ី បាន​ពិន្ទ៤០,៨៧។
(Screenshot ពីរបាយការណ៍)

ចំពោះ​ប្រ​ទេស​នៅ​តំបន់​អាស៊ាន​វិញ​សិង្ហបុរី​ជាប់​ក្នុង​ចំណោម​ប្រ​ទេស​មានជំនាញ​ភាសាអង់គ្លេស​ខ្ពស់​បំផុត​គឺបានពិន្ទុ​៦៦,៨២ ខណៈ​ប្រទេស​ភីលីពីន​បាន​ពីន្ទុ​៦០,១៤ និង​ម៉ាឡេស៊ី​៥៨,៥៥ ស្ថិត​ក្នុង​បណ្ដា​ប្រ​ទេស​មាន​ជំនាញ​ភាសា​អង់គ្លេស​ខ្ពស់។​

ក្នុង​របាយការណ៍ដដែល​ក៏បាន​ដាក់ពិន្ទុ​ប្រ​ទេស​នៅ​តំបន់​អាស៊ាន​មួយចំនួនទៀត​ដូចជា​វៀតណាម​បាន​ពីន្ទុ​៥១,៥៧ ឥណ្ឌូនេស៊ី បាន​ពិន្ទុ​៥០,០៦ បន្ទាប់មក​គឺ​ប្រទេសថៃបានពិន្ទុ៤៧,៦១ មីយ៉ាន់ម៉ា៤៦,០០ និង​កម្ពុជា​បានពិន្ទុ​៤៣​,៧៨៕​

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;