សត្វ​ដំរី​ដែល​ដឹកភ្ញៀវ​ទេសចរ​នៅ​ប្រាសាទ​អង្គរ​នឹង​លែង​មាន​ទៀត​ហើយ

  • 2019-11-15 01:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អស់​រយៈពេលច្រើនឆ្នាំមកហើយ ដែលសត្វដំរីបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើវិស័យ​ទេសចរណ៍​នៅ​រមណីយដ្ឋានអង្គរ។ សត្វដំរីទាំងនោះមិនត្រឹមតែផ្តល់នូវភាពទាក់ទាញដ៏អស្ចារ្យក្នុង​ការផ្តល់សេវាកម្មសម្បូរបែបក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដល់ភ្ញៀវជាតិនិងអន្តរជាតិ។

ក្នុងបរិបទថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាដើម្បីលើកកម្ពស់ជីវិតនៃការរស់នៅបែបធម្មជាតិ​របស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរានឹងធ្វើការដឹកជញ្ជូន​សត្វដំរីជាបណ្តើរៗចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការ​យក​សត្វ​ដំរី​មក​ផ្តល់​ជា​សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ​នៅ​ដើម​ឆ្នាំ​២០២០ទៅ។

សមាគមគ្រប់គ្រងសត្វដំរី បាន​ធ្វើការដឹកជញ្ជូន​សត្វ​ដំរី​មួយ​ចំនួន​ចេញ​ពី​រមណីយដ្ឋាន​អង្គរ​ទៅ​កាន់​ព្រៃ​សហគមន៍​បុស្សធំ ស្ថិតក្នុងឃុំខ្នាពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បី​ឲ្យ​សត្វ​ដំរី​រស់​នៅ​តាម​លក្ខណៈ​ធម្មជាតិ​និងក្រោមការមើល​ថែទាំ​របស់​សមាគម​គ្រប់​គ្រងសត្វដំរី។ ដោយឡែក សត្វ​ដំរីដែលនៅសល់នឹងបន្តដឹកជញ្ជូនចេញពីរមណីយដ្ឋាន​អង្គរជាបន្តបន្ទាប់នាពេលក្រោយ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;