ប្រពន្ធ Rain ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង ព្រោះចូល​សិល្បៈ​២​ទសវត្ស កើត​កូន​២​ហើយ​តែ​មិន​ខ្ចី​ចាស់

  • 2019-11-15 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​សម្រាល​បុត្រ​ទី​២ បាន​ត្រឹម​តែ​៤០​ថ្ងៃ កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Kim Tae Hee បាន​វិល​ត្រលប់​មក​សិល្បៈ​វិញ ជាមួយ​នឹង​រូប​សម្បត្តិ​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ទាំង​អស់។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​មុន​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ Kim Tae Hee បាន​ត្រលប់​ចូល​វិថី​សិល្បៈ​វិញ ក្រោយ​ពេល​សម្រាល​បុត្រ​ទី​២​របស់​ខ្លួន និង​កំពូល​តារា​ចម្រៀង​ប្រុស Rain បាន​ត្រឹម​តែ​​៤០​ថ្ងៃ។ តាម​នោះ​​ដែរ នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​គ្រឿង​សំអាង​លំដាប់​ដែល​នាង​ជា​អ្នក​​តំណាង​នេះ ស្រី​ស្អាត​វ័យ​៣៩​ឆ្នាំ បាន​យក​រាង​ស្រឡូន និង​ទម្រង់​មុខ​ស្អាត​មក​វិញ​បាន​ហើយ ពោល​គឺ​គ្មាន​ការ​ហើម​អ្វី​នោះ​ឡើយ។

ទស្សនិកជន​អត់​នឹង​មិន​សរសើរ​មិន​បាន​ចំពោះ​ការ​យក​រាង​មក​វិញ​លឿន​ដូច​នេះ របស់​អ្នក​ម្ដាយ​កូន​២​ខាង​លើ។ ទន្ទឹម​នឹង​នោះ បណ្ដាញ​ព័ត៌មាន​កូរ៉េ ក៏​បាន​ចុះ​ផ្សាយ​ពី​កម្រង​រូបភាព​តាំង​ពី​ឆ្នាំ​១៩៩៩ របស់​នាង ឆ្នាំ​ដែល​នាង​បាន​ឈាន​ជើង​ចូល​សិល្បៈ​ដំបូង​បំផុត។ ​អ្វី​ដែល​គួរ​ឲ្យ​សម្គាល់​នោះ​គឺ ក្រោយ​រយៈ​ពេល​២០​ឆ្នាំ ភរិយា​របស់​តួ​រឿង បំណុលផ្ទះ​ជំពាក់​ស្នេហ៍ ហាក់​គ្មាន​អ្វី​ប្រែ​ប្រួល​ច្រើន​នោះ​ឡើយ ដ្បិត​នាង​បាន​សម្រាល​បុត្រ​ដល់​ទៅ​២​នាក់​ហើយ​ក៏​ដោយ ដែល​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​ដទៃ​ច្រណែន​ជា​ខ្លាំង៕

ចុចអាន៖ ​ ប្ដី​ជា​ទូតសុឆន្ទះ​ប្រឆាំង​នឹង​ការ​ជក់​បារី តែAngelababy បង្ហុយ​ផ្សែង​បារី​ធ្វើ​មិនដឹង

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;