ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បញ្ចប់​សមាជិក​ភាព​មន្ត្រី​ជាន់ខ្ពស់​ចំនួន​៤រូប

  • 2019-11-18 01:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បានចេញ​សេចក្តី​សម្រេច​បញ្ចប់​សមាជិក​ភាព​មន្ត្រី​ចំនួន​៤រូប ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។ នេះ​បើតាម​សេចក្តី​សម្រេច ចុះថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

មន្ត្រី​ចំនួន​៤រូប ដែល​ត្រូវ​បញ្ចប់​សមាជិក​ភាព​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ដូចជា៖

១. លោក ពេជ្រ សូជេថ្ថា អគ្គលេខាធិការ

២. លោក រស់ សាផន

៣. លោក ណុប សុធារិទ្ធិ អគ្គលេខាធិការរង

៤. លោកស្រី កង បូរាណ នាយកខុទ្ទកាល័យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

បន្ទាប់ពី​បញ្ចប់សមាជិកភាព មន្ត្រីទាំង៤រូបនេះ រួមទាំង​មន្ត្រី​មួយចំនួន​ទៀត​ បានប្រមូលផ្តុំគ្នា​តវ៉ា​នៅមុខ​ស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាលពី​ព្រឹក​ថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដោយបាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការបញ្ចប់​សមាជិក​ភាព របស់​ពួកគេ​ពីគណបក្ស​ហ៊្វុនស៊ិនប៉ិច។

លោក ណុប សុធារិទ្ធិ អតីត​អគ្គលេខាធិការរង និងជា​អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បានថ្លែងក្នុង​សន្និសីទកាសែតនៅមុខស្នាក់ការបក្សហ៊្វុនស៊ិនប៉ិចកាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកាថា «ការមកជួបជុំ​នេះ មិនមែន​មកធ្វើបក្សប្រឆាំង បក្ស​ប្រហារអ្វីទេ។ ខ្ញុំសោកស្តាយកាលពីព្រលប់ថ្ងៃទី១៦ វិច្ឆិកា ដោយសារព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច បានប្រើ​កងកម្លាំងមួយចំនួនឲ្យចូលមកហ៊ុមព័ន្ធស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច។ ខ្ញុំមិនដឹងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដាក់កម្លាំងមកព័ន្ធស្នាក់ការបក្សរឿងអ្វីទេ»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;