Ronaldo ថា​ត្រៀម​បំបែក​កំណត់ត្រា​ពិភពលោក ក្រោយ​ស៊ុត​១គ្រាប់​ជួយឱ្យព័រទុយហ្គាល់​ឡើងទៅ លេង EURO 2020

  • 2019-11-18 02:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ប្តេជ្ញា​បំបែក​កំណត់ត្រាពិភពលោក​ក្នុងការ​រកគ្រាប់បាល់ច្រើនជាងគេ​ឱ្យក្រុមជម្រើសជាតិ​ព័រទុយហ្គាល់។ ការ​និយាយនេះ ក្រោយ​ Ronaldo ស៊ុត១គ្រាប់ ដែល​ជាគ្រាប់​បាល់ទី២ របស់​ព័រទុយហ្គាល់​យកឈ្នះ លុចសំបួរ ២-០ ក្នុងវគ្គជម្រុះ EURO 2020 ពូលB ជុំចុងក្រោយ​ កាលពី​យប់មិញ។

១គ្រាប់​របស់​ Ronaldo នេះ គឺជាគ្រាប់ទី៩៩ ពោលគឺនៅសល់តែ១០គ្រាប់ទៀតតែប៉ុណ្ណោះ នឹងស្មើកំណត់ត្រាកីឡាករអ៊ីរ៉ង់ Ali Daei (ចូលនិវត្តន៍) ដែលធ្វើបាន ១០៩គ្រាប់។

ជ័យជម្នះរបស់ព័រទុយហ្គាល់ខាងលើនេះ គឺធ្វើឱ្យក្រុមនេះមានកៅអីទៅលេងវគ្គផ្តាច់ព្រ័ត្រ EURO 2020។ ជារួមក្នុងពូលនេះ អ៊ុយក្រែនឈរលេខ១ មាន ២០ពិន្ទុ, ព័រទុយហ្គាល់ លេខ២ មាន​១៧ពិន្ទុ, ស៊ែប លេខ៣ មាន១៤ពិន្ទុ, លុចសំបួរ លេខ៤ មាន ៤ពិន្ទុ និង​លីទុយអានីលេខ៥ មាន ១ពិន្ទុ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;