ស្រាយចម្ងល់ មូលហេតុកាមេរ៉ាស្មាតហ្វូនឥឡូវថតយប់ច្បាស់ៗម្ល៉េះ
- 2019-11-18 03:46:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយចម្ងល់ មូលហេតុកាមេរ៉ាស្មាតហ្វូនឥឡូវថតយប់ច្បាស់ៗម្ល៉េះ
ចន្លោះមិនឃើញ
អ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយថា ស្មាតហ្វូនចេញនៅឆ្នាំ ២០១៨-២០១៩ បំពាក់មកជាមួយនូវសមត្ថភាពកាមេរ៉ាថតពេលយប់ ឬនៅទីខ្វះពន្លឺ (Low-light) បានយ៉ាងល្អ សឹងតែថាផលិតរូបថតមកច្បាស់ជាងម៉ាស៊ីនកាមេរ៉ាកម្រិតមធ្យមថែមទៀតផង។ តើក្រុមហ៊ុនផលិតទូរសព្ទពេលបច្ចុប្បន្នទាំងនោះមានអ្វីជាអាថ៌កំបាំង? ខាងក្រោមនេះជាការស្រាវជ្រាវមួយដែលទើបនឹងចេញផ្សាយថ្មីៗ ស្ដីពីរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ។
មូលដ្ឋានគ្រឹះពីមុខងារ Low-light កើតចេញពីរបកគំហើញនៃបច្ចេកវិទ្យា Google ដែលអ្នកជំនាញបានផ្សំវារវាង HDR+ mode ជាមួយនឹង Multiple exposers បង្កើតចេញជាផ្ទាំងថ្មីដែលអាចចាប់យកវត្ថុនៅទីងងឹតបានល្អ ប៉ុន្តែនៅមានកម្រិតនៅឡើយ។ លុះដល់ជំនាន់ Huawei P20 Pro ដែលក្រុមហ៊ុនបានសិក្សាលើបច្ចេកវិទ្យានេះ ឲ្យឈ្មោះថា “One-Shot HDR” មានសមត្ថភាពខ្លាំងលើស HDR ធម្មតា ចំណែកទំហំរូបពី 10MP ទៅដល់ 40MP ក្នុងមួយសន្លឹកក្នុងការថតពេលទិដ្ឋភាពបែបនេះ។ រំលងបាន ១ ឆ្នាំក្រោយ Google និង Huawei ក៏បានប្រកាសចេញព្រមគ្នាពីស្នាដៃថ្មីគឺ Long-Exposure Night modes ដែលច្របាច់បញ្ចូលគ្នារវាង Short និង Long-Exposure ឲ្យកម្រិត dynamic លើរូបថតមួយសន្លឹកនោះកាន់តែប្រសើរជាងមុន គ្រាន់តែកាន់ស្មាតហ្វូនឲ្យជាប់ហើយរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះឲ្យឈ្មោះថា Night-mode។
ប៉ុន្តែទោះជាយ៉ាងនេះក្តី គេក៏មិនភ្លេចមូលដ្ឋានគ្រឹះមួយទៀតដែលអ្នកថតរូបដឹងច្បាស់នោះគឺ Aperture កាន់តែធំ ពន្លឺក៏កាន់តែភ្លឺ។ ត្រង់ចំណុចនេះ អ្នកអាចយក P20 Pro និង Mate 20 Pro មកបើកមើលបានគឺ f/1.8 (Wide aperture) ដល់ជំនាន់ P30 Pro និង Mate 30 Pro ឡើងដល់ f/1.6 ខណៈដែលគូប្រជែង Samsung Note 10 ដាក់ដល់ f/1.5-2.4 រីឯ Google Pixel 3 ឯណោះវិញ f/1.8 ដល់ជំនាន់ Pixel 4 ផ្លាស់មកត្រឹម f/1.7 និង iPhone 11 ក៏មិនខុសគេដែរគឺ f/1.8។ ដូចនេះ ពន្លឺលើកាមេរ៉ាស្មាតហ្វូន (Software) កាន់តែល្អបែបនេះហើយបូកជាមួយនឹងបច្ចេកវិទ្យាសេនស័រល្អដែរ (Hardware) ទើបសហគ្រាសស្មាតហ្វូនផ្តោតជាចម្បង។
ជារួម Low-light mode ឬ Night-mode នេះដែរគឺកើតមកពីសមត្ថភាព (Software) ខ្ពស់និង Hardware ល្អលើស្មាតហ្វូនមកព្រមគ្នា ទើបអាចផលិតរូបថតពេលខ្វះពន្លឺ ឲ្យភ្លឺដូចអ្នកបានឃើញសព្វថ្ងៃនេះ៕
វីដេអូបង្ហាញសមត្ថភាព Pixel ផ្ទឹមនឹងកាមេរ៉ា DSLR តម្លៃ ៥០០០ ដុល្លារ៖
អត្ថបទទាក់ទង៖