ជប៉ុនផ្ដល់ជំនួយជិត ២០ម៉ឺនដុល្លារ សម្រាប់គម្រោងពាក់ព័ន្ធនឹងការអប់រំបរិស្ថាននៅកម្ពុជា
- 2019-11-19 02:47:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនផ្ដល់ជំនួយជិត ២០ម៉ឺនដុល្លារ សម្រាប់គម្រោងពាក់ព័ន្ធនឹងការអប់រំបរិស្ថាននៅកម្ពុជា
ចន្លោះមិនឃើញ
រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ជំនួយដល់អង្គការ Nature Center Risen នូវថវិកាចំនួន ១៩១,៧៤៤ ដុល្លារអាមេរិក សម្រាប់ “គម្រោងសម្រេចឲ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាព តាមរយៈការអប់រំបរិស្ថានតាមបែបអនុវត្ត ជាដើមនៅវិទ្យាស្ថានគរុកោសល្យ (ឆ្នាំទី៣)” ។
ក្នុងគម្រោងនេះដែរ អង្គការ Nature Center Risen នឹងបង្កើតប្រព័ន្ធបណ្ដុះបណ្ដាលអំពីបរិស្ថានអប់រំជាបន្តបន្ទាប់ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់អនុវិទ្យាល័យ ក្នុងប្រទេសកម្ពុជា តាមរយះការកែរសម្រួលសៀវភៅណែនាំសម្រាប់គ្រូ បោះពុម្ពសៀវភៅអប់រំបរិស្ថាន និងផ្ដល់ការគាទ្រដល់មជ្ឈមណ្ឌលគរុកោសល្យមត្តេយ្យ៕