សម្តេច ហ៊ុន សែន ជំរុញឱ្យ​ប្រទេស​ដទៃ ដក​បទពិសោធន៍​ប្រវត្តិសាស្រ្ត​ពីកម្ពុជា

  • 2019-11-19 03:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ជំរុញ​ឱ្យប្រទេសដទៃ ដកមេរៀន​បទពិសោធន៍​ប្រវត្តិសាស្រ្តកម្ពុជា ពិសេស​ក្នុងអំឡុងសម័យសង្គ្រាម និង​របបខ្មែរក្រហម ដែល​មិនមែន​សម្រាប់​តែការរៀនសូត្ររបស់​ពលរដ្ឋខ្មែរឡើយ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធីបើក​កិច្ចប្រជុំ​កំពូល​អាស៊ីប៉ាស៊ីហ្វិកលើកទី២ នៅវិមាន​សន្តិភាព នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩។

សម្តេច​បាន​មាន​ប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងខ្ញុំ​ចាប់ផ្តើម​ពី​បាតដៃទទេ ពីការបំផ្លិចបំផ្លាញមួយ ដែលនៅលើពិភពលោក នៅចុងសតវត្សទី២០ ពុំមាន​ប្រទេស​ណាមួយ ដែល​ទទួលការបំផ្លិចបំផ្លាញ ច្រើនដូចជានៅកម្ពុជានោះទេ។ បន្ថែម​លើសនោះ យើង​ខ្ញុំ​ត្រូវទទួលទណ្ឌកម្ម​ដ៏អយុត្តិធម៌ ពីសំណាក់​ប្រទេស​មួយចំនួន រាប់ទាំងប្រទេស​ដែលតាំងខ្លួន​ប្រជាធិបតេយ្យ​ថែមទៀត ដែលគាំទ្រ​ឱ្យ​ពួកប្រល័យពូជសាសន៍​ប៉ុលពត បាន​អង្គុយនៅ​អង្គការ​សហប្រជាជាតិ ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ ១៩៩១។ រឿងនេះ​គឺជារឿងបទពិសោធន៍ មិន​គ្រាន់តែកម្ពុជាទេ ក៏ប៉ុន្តែពិភពលោក​គួរតែត្រូវស្វែងយល់ឱ្យបានច្បាស់ អំពីឥរិយាបថ​របស់​ខ្លួន ក្នុងទំនាក់ទំនង​ជាមួយ​ប្រទេសដទៃ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៅលើ​ប្រទេសទាំងនោះ»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;