ថៃ សុខចិត្តជួល​ទីលាន​ហ្វឹកហាត់​ឯកជន លាក់ក្បួន​មិនឱ្យវៀតណាមដឹង​ មុន​ប៉ះគ្នាយប់នេះ

  • 2019-11-19 04:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមជម្រើសជាតិថៃ បាន​ទៅដល់ក្រុងហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃសៅរ៍កន្លងទៅ ដើម្បីត្រៀមប្រកួតជម្រុះ World Cup 2022 ពូលG នៅយប់នេះ។

ក្រោយ​ពេល​ទៅដល់ ក្រុមជម្រើសជាតិ​ថៃ ពុំបាន​ហ្វឹកហាត់​នៅលើទីលាន​ដែល​ផ្តល់​ឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) ឡើយ ដោយ​សុខចិត្តជួល​ទីលាន​ឯកជន​ពីក្លឹប​បាល់ទាត់​មួយ ធ្វើការហ្វឹកហាត់​ជាឯកជន ព្រមទាំងបិទ​ឱ្យមិន​សារព័ត៌មាន​ចូលបានឡើយ។

ថ្លែងក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ លោក Akira Nishino គ្រូ​បង្វឹក​ក្រុមជម្រើសជាតិថៃ បាន​និយាយយ៉ាងដូច្នេះ​ថា៖ «យើង​អរគុណដល់ VFF សម្រាប់​ការគាំទ្រ ប៉ុន្តែ​យើង​ត្រូវការ​ឯកជនភាព ពីព្រោះ​យើង​កំពុង​ធ្វើការ​ផ្លាស់ប្តូរ​ទាំង​កីឡាករ និង​យុទ្ធសាស្រ្ត»។

គ្រូសញ្ជាតិជប៉ុន​រូបនេះ​បន្តថា វៀតណាម ជាក្រុមដែលមាន​ការ​លូតលាស់​លឿន​ និង​អស្ចារ្យ ហើយ​ជោគជ័យ​របស់​ក្រុម​វៀតណាម ក៏ជាមេរៀន​សម្រាប់​ក្រុម​ថៃផងដែរ។

គួររំលឹកថា កាលពីជំនួប​ជើងទី១ នៅក្រុងបាងកក ថៃ បាន​ប្រកួតស្មើវៀតណាម ០-០។ គិត​ត្រឹមជុំទី៤ វៀតណាម ឈរលើគេក្នុងពូលមាន ១០ពិន្ទុ, ថៃ លេខ២ មាន​ ៧ពិន្ទុ, អារ៉ាប់រួមលេខ៣ មាន ៦ពិន្ទុ, ម៉ាឡេស៊ី​លេខ៤ មាន ៦ពិន្ទុ និង​ឥណ្ឌូណេស៊ីលេខ៥ មាន​០ពិន្ទុ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;