អត់ខ្លាចបាក់ក ដើម្បីជាតិ ខ្សែការពារវៀតណាម លូនយកក្បាលរាំងបាល់
- 2019-11-20 03:36:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ខ្លាចបាក់ក ដើម្បីជាតិ ខ្សែការពារវៀតណាម លូនយកក្បាលរាំងបាល់
ចន្លោះមិនឃើញ
វីដេអូខ្សែការពារវៀតណាម លូនយកក្បាលទៅរាំងបាល់របស់ខាងភាគីថៃ កំពុងទទួលបានការគាំទ្រច្រើន ព្រោះនេះជាទង្វើមួយដែលបង្ហាញថាពួកគេលេងដើម្បីប្រទេសជាតិ។
ក្រុមវៀតណាម លេងទល់ក្រុមថៃ នៅវគ្គជម្រុះ World Cup 2022 កាលពីយប់មិញនេះ បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ ដូចកាលពីជើងទី១កន្លងទៅដែរ។ ថៃដែលជាក្រុមភ្ញៀវ បានព្យាយាមវាយសម្រុកច្រើននិងគ្រប់គ្រងការប្រកួត ប៉ុន្តែមិនអាចទម្លាយប្រព័ន្ធការពារនិងសំណាញ់ទីរបស់ក្រុមវៀតណាមដែលជាម្ចាស់ផ្ទះបានឡើយ។
ជាក់ស្ដែងនៅចុងម៉ោង ក្រុមថៃមានឱកាសមាសឱកាសពេជ្រ១លើក ប៉ុន្តែមិនអាចសម្រេចទីបាន។ ដោយគ្រានោះ ថៃស៊ុតប៉ះអ្នកចាំទី ហើយខ្ទាតមកកីឡាករម្នាក់ទៀតដែលមានជំហរអាចទាត់បញ្ចូលទីបាន។ ប៉ុន្តែបាល់នេះមិនអាចចូលឡើយ ព្រោះខ្សែការពារ Đoàn Văn Hậu ព្យាយាមអស់ពីលទ្ធផល លូតផងអីផង យកក្បាលទៅរារាំងបាល់ នៅគ្រាដែលគេដួលទៅដីហើយ។ ជាលទ្ធផល ការព្យាយាមនោះពិតជាសម្រេច ឱ្យវៀតណាមយកបាន១ពិន្ទុពីក្រុមថៃ។
ការបាន១ពិន្ទុនេះ ក្រុមវៀតណាមកាន់តែមានឱកាសហើយ ព្រោះបន្ដឈរនៅកំពូលតារាងមាន១១ពិន្ទុ ស្របពេលក្រុមម៉ាឡេស៊ី ឈរនៅលេខ២ មាន៩ និងថៃនៅលេខ៣មាន៨ពិន្ទុ៕