កុំខ្លាចយំទៅហើមភ្នែក ព្រោះយំអាចបញ្ចេញជាតិពុល និងអត្ថប្រយោជន៍ច្រើនមិនអស់
- 2019-11-22 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំខ្លាចយំទៅហើមភ្នែក ព្រោះយំអាចបញ្ចេញជាតិពុល និងអត្ថប្រយោជន៍ច្រើនមិនអស់
ចន្លោះមិនឃើញ
ប្រហែលជាអ្នកមិនទាន់ដឹងឡើយថា ការយំគឺមានផលប្រយោជន៍ជាច្រើនសម្រាប់សុខភាពយើង។ មនុស្សជាច្រើនគិតថា ការយំគឺបង្ហាញចេញនូវភាពទន់ខ្សោយ។ យ៉ាងណាក្ដី ការស្រក់ទឹកភ្នែកការពិតគឺមានផលប្រយោជន៍ច្រើនដែលយើងនឹកស្មានមិនដល់។ ខាងក្រោមនេះគឺជាផលប្រយោជន៍ដែលអ្នកនឹងទទួលបានរៀងរាល់ពេលអ្នកយំម្ដងៗ។
អ្នកមានដែលឆ្ងល់ទេថា ឲ្យតែពេលស្ទះអារម្មណ៍ហើយចែករំលែកមិនបាន គេតែងតែឲ្យយំចេញមកនោះ? ព្រោះនៅពេលយំ ណឺរ៉ូនខួរក្បាលនឹងភ្ញោច ដែលអាចកាត់បន្ថយភាពតានតឹងបានយ៉ាងល្អ។ ដូចនេះនៅពេលរឿងតឹងតែងសូមអ្នកមិនចាំបាច់ទប់ឡើយ គឺអាចយំបានតាមសម្រួល។
២. សម្រួលសំពាធឈាម
សំពាធឈាមខ្ពស់គឺជាជំងឺមួយដ៏គួរឲ្យខ្លាចបំផុត ដ្បិតវាអាចឆក់ជីវិតយើងបានគ្រប់ពេលវេលា។ យោងតាម WTO ជំងឺសំពាធឈាមខ្ពស់គឺជាជំងឺដែលធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតក្នុងគ្រប់ជំងឺ។ ប៉ុន្តែយោងតាមការពិសោធន៍របស់សកលវិទ្យាល័យ Rijeka ប្រទេស Croatia បានឲ្យឃើញថា ការយំអាចបន្ទាបសំពាធឈាមបានយ៉ាងឆាប់ហ័ស ឲ្យមកនៅមានលំនឹងវិញ។
៣. បន្សាបជាតិពុល
នៅពេលចេញក្រៅ ភ្នែកយើងតែងមានធូលីជានិច្ច ហើយទឹកភ្នែកគឺជាភ្នាក់ងារសំអាតពួកវា។ យោងតាមបណ្ដាញព័ត៌មាន Medlineplus បានឲ្យដឹងថា ក្រៅពីមុខងារខាងលើ ទឹកភ្នែកនៅដើរតួជាអ្នកសំអាតជាតិពុលផងដែរ ដោយនៅពេលបញ្ចេញម្ដងៗ វានឹងបន្សាបនូវធូលី ផ្សែង និងដីដែលចូលភ្នែកនៅពេលត្រូវជាតិពុលនេះចូល៕
ចុចអាន៖ ហេតុផល៥យ៉ាង ដែលអ្នកតែងគេងមិនលក់នៅពាក់កណ្ដាលយប់