គ្រូ U22 ម៉ាឡេស៊ី ដែល​នៅពូល​ជាមួយ​កម្ពុជា ប្រកាស​រើស​យក​កីឡាករ​ដែល​អាចលេង​ច្រើនតួនាទី​

  • 2019-11-22 02:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Datuk Ong Kim Swee គ្រូ​បង្គោល​ក្រុម U22 ម៉ាឡេស៊ី បាន​ប្រកាស​ផ្តល់អាទិភាព​ដល់កីឡាករ​ដែល​អាចលេងច្រើនតួនាទី ក្នុង​បញ្ជី​ជម្រើសកីឡាករ​២០នាក់​ចុងក្រោយ ដែលត្រូវសម្រេច​នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួម​ប្រកួត​កីឡាស៊ីហ្គេម ២០១៩ នៅ​ប្រទេស​ហ្វីលីពីន។

លោក​បាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «វា​ជាការប្រជែងសម្រាប់ខ្ញុំ សម្រាប់​ជ្រើសរើស​កីឡាករ ២០នាក់​ចុងក្រោយ។ វាខុសប្លែកទាំងស្រុងពី AFC Championship ដែលកីឡាករ​​២៣រូប ត្រូវបាន​អនុញ្ញាតឱ្យជ្រើសរើស ដូច្នេះ​ខ្ញុំត្រូវតែ​ថ្លឹងថ្លែង​ម៉ត់ចត់​ចំពោះ​តួនាទីមួយ​ចំនួន។ ខ្ញុំត្រូវតែ​ជ្រើសរើស​កីឡាករ​ដែល​អាច​លេង​ ពីរឬបីតួនាទី»។

ក្នុងអំឡុង​ការហ្វឹកហាត់​របស់ U22 ម៉ាឡេស៊ី គឺបាន​ប្រកួត​កម្តៅ​សាច់ដុំ​ឈ្នះ​ទាំង២លើក ពោលគឺឈ្នះក្រុម Norhern Territory FC ៣-០ និង​ក្រុម Western Asutrallia FC ២-០។

សូម​ជម្រាប​ថា ក្នុង​ព្រឹត្តិការណ៍នេះ ក្រុម​ដែល​ចូលរួម​មានចំនួន១១ ក្នុងនោះពូលA រួមមាន​ម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និង​ទីម័រខាងកើត ឯពូលB រួមមាន ថៃ ឥណ្ឌូណេស៊ី​ វៀតណាម ឡាវ សិង្ហបុរី និង​ប្រ៊ុយណេ។ ការប្រកួត​នឹងចាប់ផ្តើមធ្វើឡើង​ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩៕

ចុចអាន៖

ប្រភព៖ MalayMail ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;