ចិន-អាមេរិក បញ្ជូននាវាសង្គ្រាមរៀងៗខ្លួន ចូលក្នុងសមុទ្រចិនខាងត្បូង
- 2019-11-22 04:09:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន-អាមេរិក បញ្ជូននាវាសង្គ្រាមរៀងៗខ្លួន ចូលក្នុងសមុទ្រចិនខាងត្បូង
ចន្លោះមិនឃើញ
ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ចិន និងអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះ និងនាវាចម្បាំងរបស់ខ្លួនចូលក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ ប៉ុន្តែនាវាប្រទេសទាំង២ សុទ្ធតែត្រូវបានឃ្លាំមើលដោយប្រយ័ត្នប្រយែងបំផុត។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា នាវាផ្ទុកយន្តហោះចិន បានធ្វើដំណើរទៅកាន់សមុទ្រចិនខាងត្បូង ដោយដោយឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីធ្វើការសាកល្បងវិទ្យាសាស្រ្ត និងហ្វឹកហាត់ជាធម្មតា។ ប៉ុន្តែទាហានជើងទឹកចិនថា ការបញ្ជូននាវានេះ មិនមានគោលដៅលើប្រទេសណាមួយ ហើយក៏មិនទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននេះដែរ។
យ៉ាងណាមិញ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះចិន (Type 001A) បានបរឆ្លងកាត់សមុទ្រតៃវ៉ាន់ បន្ទាប់ពីចេញមកពីសមុទ្រចិនខាងកើត ហើយត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីនាវាអាមេរិក និងជប៉ុន។ តៃវ៉ាន់បញ្ជាក់ថា ដំណើររបស់នាវាចិន ត្រូវបានត្រួតពិនិត្យយ៉ាងពេញលេញ ដើម្បីធានាដល់សន្តិសុខជាតិ និងរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់។
ដោយឡែកសម្រាប់អាមេរិកវិញ គឺបានបញ្ជូននាវាចម្បាំង USS Gabrielle Egiffords និងនាវាពិឃាដ Wayne E. Meyer ចូលកាន់សមុទ្រចិនខាងត្បូង ជិតប្រជុំកោះដែលគ្រប់គ្រងដោយចិន កាលពីថ្ងៃទី២០ និង ២១ ខែវិច្ឆិកា។
អ្នកនាំពាក្យកងនាវាទី៧ នៃទ័ពជើងទឹកអាមេរិក បានបញ្ជាក់ថា បេសកកម្មនេះ គឺផ្អែកទៅលើច្បាប់ និងបង្ហាញពីការតាំងចិត្តរបស់ខ្លួននូវសិទ្ធិ សេរីភាព អំពីការប្រើប្រាស់យ៉ាងពេញលេញនូវផ្លូវសមុទ្រ និងអាកាសក្នុងសមុទ្រចិនខាងត្បូង។
ចំពោះដំណើររបស់នាវាអាមេរិក ត្រូវបានយោធាចិនឱ្យដឹងថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់ និងជំរុញឱ្យក្រុងវ៉ាស៊ីងតោន បញ្ឈប់សកម្មភាពដ៏គគ្លើននេះ៕