ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ អំពាវនាវ​ឲ្យ​សមាជិកទាំងអស់រួមគ្នាធ្វើការកុំឲ្យបែកបាក់ទៀត

  • 2019-11-22 06:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បាន​ជួប​សំណេះ​សំណាល​ជា​មួយ​សមាជិក សមាជិកា​មក​ពីគ្រប់បណ្ដារាជធានី ខេត្ត កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ​ដំណាក់​វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចក្រុមព្រះ មានបន្ទូលបង្ហាញ​ពី​ព្រះ​ភក្រ ព្រះបុត្រាច្បងរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ជា​ប្រធាន​ស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ដល់សមាជិកឲ្យបានស្គាល់។ ព្រះ​អង្គ​ម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ បាន​មានបន្ទូលរម្លឹកទៅកាន់សមាជិកថា គណបក្សហ្វ៊ុនស៊ិនប៉ិច ឈ្នះឆ្នោតនៅឆ្នាំ១៩៩៣ ហើយ​ខ្លាំង តែឡូវនេះ​បែកបាក់គ្នា ហេតុនេះ​សូមសមាជិកទាំងអស់គ្នារួមគ្នាធ្វើការ និងជួយគ្នា គឺ​គណបក្ស​ហ្វ៊ុនស៊ិននឹងឈ្នះហើយ។ ហើយជួយធ្វើយ៉ាងម៉េចឲ្យគណបក្សហ៊្វុនស៊ិនប៉ិច មាន​កៅ​អី​នៅ​ក្នុង​រដ្ឋសភា។

ព្រះ​អង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ មានបន្ទូលយ៉ាងដូច្នេះថា «កាលមុនយើងដូវជាគ្រួសារធំមួយចឹង យើង​ខ្លាំងមែនទែន ឆ្នាំ១៩៩៣ យើងឈ្នះឆ្នោត យើងខ្លាំងមែនទែន ឥឡូវនេះ មិនបាច់និយាយទេ ព្រោះ​យើងបែកបាក់គ្នា ចឹងបានឥឡូវនឹងខ្ញុំធ្វើម៉េចឲ្យគ្រប់គ្នា មកធ្វើការទៅមុខ ឲ្យ​តែ​យើង​ឈប់​ឈ្លោះគ្នា ទៅមុខជាមួយគ្នា ធ្វើការជាមួយគ្នា ជួយគ្នា គឺយើងឈ្នះហើយ»។

ព្រះ​អង្គបានបន្តថា ព្រះអង្គមានព្រះទ័យសប្បាយចិត្តណាស់ដែលបានជួបសមាជិក សមាជិកា​តាម​បណ្តា​ខេត្ត​និមួយៗ ហើយចំពោះខេត្តណាមានបញ្ហា គឺព្រះអង្គនឹងឲ្យក្រុមការងារជួយដោះស្រាយ។ ហើយ​ប៉ុន្មានឆ្នាំមកនេះ ព្រះអង្គមិនសូវរវល់ទេ បានជាលើកនេះ ព្រះ​អង្គ​សូម​ឲ្យ​ក្រុម​ការងារ​ជួយ​ខេត្ត​និមួយ​ៗ ដើម្បីឲ្យទទួលបានកៅអីនៅក្នុងរដ្ឋសភានាពេលខាងមុខ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;