រាជរដ្ឋាភិបាលប្រកាសបើកតំបន់រុករករ៉ែចំនួន៤ នៅខេត្តស្ទឹងត្រែង បាត់ដំបង ក្រចេះ កំពង់ធំ
- 2019-11-22 07:30:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាលប្រកាសបើកតំបន់រុករករ៉ែចំនួន៤ នៅខេត្តស្ទឹងត្រែង បាត់ដំបង ក្រចេះ កំពង់ធំ
ចន្លោះមិនឃើញ
ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឱ្យដឹងថា ក្រសួងបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន ៤ ដូចខាងក្រោម៖
១. តំបន់រ៉ែ ទំហំ ៤៩,២៥គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកកេងកង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
២. តំបន់រ៉ែទំហំ ៣២គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
៣. តំបន់រ៉ែទំហំ ៤១,៥៨គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៤. តំបន់រ៉ែទំហំ ៩៣,៩៤គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរចុស ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងឃុំសុចិត្រ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ក្រសួងបន្តថា សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍ អាចស្នើសុំ «ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ» នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ នៃទីស្តីការក្រសួង ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងតទៅ៕