យាន​អវកាស NASA ប្រទះ​ឃើញ​ផ្កាយ​រណប​ចិន ធ្លាក់លើ​ភព​ព្រះចន្ទ

  • 2019-11-25 07:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាមេរ៉ា​នៃ​យានអវកាស​ NASA បាន​ថត​ជាប់​នូវផ្កាយរណប​របស់​ចិន ដែល​បាន​ធ្លាក់​នៅ​ផ្នែកម្ខាង​ទៀត​ ឬផ្នែ​ងងឹត​នៃ​ភព​ព្រះចន្ទ (ផ្នែក​ដែល​មើល​មិន​ឃើញ​ពីផែនដី)។

តាម​ការចុះផ្សាយរបស់វេបសាយ Space ឱ្យដឹងថា ផ្កាយ​រណបចិន​ឈ្មោះ Longjiang-2 បាន​ធ្លាក់លើទីតាំង​ផ្ទៃដី​ភពព្រះចន្ទនោះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់ពីបញ្ចប់​បេសកកម្មរបស់វា។ នៅថ្ងៃទី១៤ ខែវិច្ឆិកា អ្នកវិទ្យាសាស្រ្ត NASA ដែល​តាមដាន​បេសកកម្ម Lunar Reconnaissance Orbiter បាន​ប្រកាស​ពីការ​រក​ឃើញ​ទីតាំង​ធ្លាក់​របស់ Longiang-2។

រដ្ឋបាល​អវកាស​ជាតិ​ចិន បាន​បាញ់បង្ហោះផ្កាយរណប Longjiang-2 ដែលមានទម្ងន់ត្រឹម ៤៥គីឡូក្រាម ទៅគន្លងភព​ព្រះចន្ទ កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០១៨។ វាត្រូវបាន​រចនាឡើង​ដើម្បី​ធ្វើការជាមួយបងប្អូនរបស់វាគឺ Longjiang-1 ពាក់ព័ន្ធ​នឹង​ការអង្កេត​តារាសាស្រ្ត៕

ប្រភព៖ Space ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;