ទំនិញ​សំខាន់​ដែលកម្ពុជា-កូរ៉េ នាំចេញនាំចូល​ពីគ្នាទៅវិញទៅមក

  • 2019-11-25 08:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ទំហំពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ បាន​កើនឡើង​ជាលំដាប់​ គឺ​មាន​ទំហំ​ប្រមាណ ៧៥៦​លាន​ដុល្លារ ដោយ​កើន​ប្រមាណ ១៤,៦៩ភាគរយ បើធៀប​នឹងឆ្នាំ​២០១៧។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ពិធី​ចុះហត្ថលេខា​រវាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោកស្រី Yoo Myung-Hee រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​កូរ៉េ លើ​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​ការចាប់ផ្តើម​សិក្សា​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ នៅថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ទំនិញ​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា ទៅកូរ៉េ​រួមមាន អាវយឺត សម្លៀកបំពាក់​បុរស គ្រឿង​អេឡិចត្រូនិក ស្បែកជើង វ៉ាលី កម្ទេច​អាលុយមីញ៉ូម ភេសជ្ជៈ សម្ភារពេទ្យ (ចេសវះកាត់) តង់ និង​កៅស៊ូ​ធម្មជាតិ។ ទំនិញ​នាំចូល​សំខាន់​ៗ​របស់​កម្ពុជា ពីកូរ៉រួមមាន រថយន្ត​ដឹកទំនិញ ក្រណាត់ចាក់ ទឹករ៉ែ​ធម្មជាតិ ភួយ គ្រឿង​អេឡិចត្រូនិច គ្រឿងចក្រ (ប៊ុលដូហ្សែ) បន្ទះ​ឬ​សន្លឹកនីកែល ស្បែក​ពីសត្វ​ចៀមកែច្នៃ​រួច ក្រណាត់​ជ្រលក់​ពណ៌ និង​ផលិតផល​ថែរក្សា​សម្រស់។

ក្រសួង​ពាណិជ្ជកម្ម​រំពឹង​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី​កម្ពុជា-កូរ៉េ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃប្រទេស​ទាំង២​បន្ថែមទៀត ព្រមទាំង​បង្កើត​ឱកាស​ការងារ​ក្នុងស្រុក ការនាំចេញ​សេវា និង​ពង្រីក​វិនិយោគ​បន្ថែម ដែល​នឹង​ចូលរួម​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ផ្តល់ផល​ប្រយោជន៍​ដល់​ប្រជាជន​នៃប្រទេស​ទាំង២​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;