កាលជួបគ្នា​នៅស៊ីហ្គេម​២០១៥! កែវ សុខផេង ក៏ស៊ុតចូល​ហ្វីលីពីន​នៅនាទី​៤១​ដែរ

  • 2019-11-26 01:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម U22 កម្ពុជា បាន​ប្រកួត​ស្មើម្ចាស់ផ្ទះ U22 ហ្វីលីពីន ក្នុង​លទ្ធផល ១-១ ក្នុងការ​ប្រកួត​បើកឆាក​ពូលA នៃ​កីឡាស៊ីហ្គេមឆ្នាំ​២០១៩ កាលពីយប់​មិញនេះ។ ១គ្រាប់​របស់​កម្ពុជា ស៊ុតចូល​ដោយ កែវ សុខផេង នៅ​នាទី៤១។

រូបថត៖ FFC
គួរ​រំលឹក​ដែរថា កាលពី​ជំនួបគ្នា​នៅ​ស៊ីហ្គេមឆ្នាំ២០១៥ ក្រុម​កម្ពុជា បាន​បំបាក់​ហ្វីលីពីន ៣-១ ក្នុងនោះ ៣គ្រាប់​របស់​កម្ពុជា ធ្វើបាន​ដោយប្រាក់ មុនីឧត្តម នាទី​៣០, កែវ សុខផេង នាទី​៤១ និង​ចាន់ វឌ្ឍនាកា នាទី​៨១។

សូមជម្រាប​ថា ក្រោយ​ការប្រកួត​ជុំទី១​ក្នុង​ពូល​នេះ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ហ្វីលីពីន សុទ្ធតែ​ទទួលបាន​ម្នាក់ ១ពិន្ទុ ខណៈ​ទីម័រ​ខាងកើត ពុំទាន់​មានការប្រកួត​នៅឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;