រុស្ស៊ី គ្រោង​យកភពមួយ ជា​កន្លែង​អង្កេត​មើល​ផ្កាយ​ដុះកន្ទុយ និង​អាចម៌ផ្កាយ

  • 2019-11-26 03:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី មាន​ផែនការ​សាងសង់​មូលដ្ឋាន​មួយនៅលើភព​ព្រះចន្ទ នៅក្រោយឆ្នាំ​២០២៥ ដើម្បី​ធ្វើជាកន្លែង​អង្កេត​មើល​ផ្កាយដុះកន្ទុយ ​និង​អាចម៌​ផ្កាយ ហើយ​រៀបចំ​ដំណើរ​ទៅកាន់ភព​ដទៃ​ផ្សេងទៀត។ នេះបើតាមការ​បញ្ជាក់​របស់​លោក Alexander Bloshenko នាយក​ប្រតិបត្តិ​ផ្នែក​វិទ្យាសាស្រ្ត​​និង​កម្មវិធីរយៈពេល​វែង​នៃ​អង្គការអវកាស Roscosmosកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩។

លោក​ឱ្យដឹងថា នៅ​ចុងឆ្នាំ​២០១៩​នេះ Roscosmos នឹង​បញ្ជូន​កម្មវិធីសិក្សា និង​រុករក​ភព​ព្រះចន្ទ ទៅ​រដ្ឋាភិបាល​រុស្ស៊ី។

លោក​បន្តថា ឧបករណ៍​សម្រាប់​សិក្សា​ពិភពអវកាស​ខាងក្រៅ និង​ជាពិសេស តេលេស្កុបសម្រាប់​តាមដាន​អាចម៌ផ្កាយ និង​ផ្កាយដុះកន្ទុយ ដែលគំរាម​មកលើ​ផែនដី ត្រូវបាន​រំពឹង​ថា នឹង​ដាក់នៅលើ​ផ្ទៃដី​ប៉ូលខាងត្បូង​ភពព្រះចន្ទ។

គួររំលឹកថា រុស្ស៊ី ធ្លាប់រងការវាយប្រហារ​ពីអាចម៌ផ្កាយមួយទំហំប៉ុនឡានក្រុងកាលពីខែកុម្ភៈ ឆ្នាំ​២០១៣ ដែលវាបានធ្លាក់​នៅក្រុង Chelyabinsk៕

ប្រភព៖ globaltimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;