ខ្លះៗពីអាបាស្ស តារាម៉ូដែលជនជាតិ Uzbek ដំបូងគេ នៅកម្ពុជា

  • 2019-11-27 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុង​ជីវិតរបស់​មនុស្សម្នាក់ៗ​តែងមាន​ក្តីស្រម៉ៃ​និង​គោល​បំណង​រៀងៗ​ខ្លួន ខ្លះចង់ធ្វើជាអ្នកជំនួញ អ្នកអប់រំ ឬខ្លះចង់ធ្វើជាអ្នកសិល្បៈ តារាដើរម៉ូតជាដើម។ ដើម្បី​ឈោង​ចាប់ក្តី​ស្រម៉ៃ​របស់ខ្លួនឲ្យជោគជ័យ ថ្ងៃនេះ កញ្ញា សូមណែនាំ ជីវិតតារាម៉ូដែលបរទេសម្នាក់ ដែលបានបន្តក្តីស្រម៉ៃរបស់ខ្លួននៅប្រទេសកម្ពុជា។

Photographer: Sopheak Khiev / Cambodia

ក្នុងកិច្ចសម្ភាសជាក្រុមការងារវេបសាយ កញ្ញា អាបាស្ស នរិទ្ធិឌីណូវ៉ា ឬហៅជាភាសាអង់គ្លេស Abbasse មាន​អាយុ ១៧ ឆ្នាំ កញ្ញាជា​ជន​ជាតិ​ភាគ​តិច​អ៊ូសបេគ (Uzbek) ដែលស្ថិតនៅជិតទឹកដីប្រទេសរុស្ស៊ី និង​ក្រិក។ Abbasse ជាតារាម៉ូដែល ដើមកំណើត Uzbek ដំបូងគេនៅក្នុងប្រទេសកម្ពុជា។

នាង​បាន​មករ​ស់នៅ​ប្រទេស​កម្ពុជា ​ជា​មួយ​ឪពុក​ម្តាយ​តាំងតែ​ពី​អាយុ ៤ ឆ្នាំ​មក​ម្ល៉េះ។ សព្វ​ថ្ងៃ​នេះ កញ្ញា​កំពុង​សិក្សា​ថ្នាក់​វិទ្យា​ល័យ​នៅ​សា​លា​អន្តរជាតិ​ឯក​ជន​ មួយ​កន្លែង​នៅក្នុងទី​ក្រុង​ភ្នំ​ពេញ។

Photographer: Samangkar Rithy Serey Bithy / Cambodia

កញ្ញា Abbasse ស្រឡាញ់វិស័យសិល្បះ ពិសេសការថតរូបតាំងតែពីតូចមកម្ល៉េះ។ កញ្ញា តែងការថតរូបស្អាតៗ ប្រកបដោយភាពជឿជាក់ និងមានអ្នកគាំទ្រជាច្រើន ក្នងបណ្តាញសង្គម instagram។ ដោយ​ឃើញ​ពីទេព​កោសល្យ​នៃកា​រកាច់ស្តាយ​ថតរូប​ និង​ភាពច្នៃ​ប្រឌិត​ កាលពីពេលថ្មីៗនេះ កញ្ញា Abbasse បានធ្វើជាតារា​បង្ហាញ​ម៉ូដ ប្រចាំក្រុមហ៊ុន​ជ្រើស​រើស​តារា​ម៉ូដែល​ Perfect 10។

Photographer: Raksa Uy / Holland / Original clothing by Dulus

«អាជីព​ជា​តារា​បង្ហាញ​ម៉ូដ​ បាន​ផ្តល់​ឲ្យ​ខ្លួន​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ទស្ស​និក​ជន ការ​អភិវឌ្ឃ​ជំនាញ​ក្នុង​សង្គម​ ក៏​ដូចជា​សាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ជា​ហេតុ​ផល​ធ្វើ​ឲ្យខ្ញុំ សប្បាយចិត្ត​និងចង់បន្តការងារមួយនេះ។» នេះជា​ការ​ឆ្លើយ​តប មក​កាន់​​វេប​សាយ​ កញ្ញា។

Photographer: Samangkar Rithy Serey Bithy / Cambodia

ក្រៅពី​ការងារ​សិល្បៈ កញ្ញា​បង្ហាញ​ម៉ូដវ័យក្មេង​រូប​នេះ​មិន​បាន​បោះបង់​ការសិក្សា​និង​ក្តីស្រម៉ៃ​ថ្ងៃ​អ​នាគត​របស់​ខ្លួន​ឡើយ​ បើ​ទោះ​បីជា​មាន​ការរវល់​ជាមួយ​ការងារ​សិល្បៈ។

គួរ​បន្ថែម​ផង​ដែរ​ថា អាបាស្ស​ក៏​មាន​ទេព​កោសល្យ​ខាង​ការ​រចនា​រូប​ភាព​ក្រាហ្វិក​ ហើយ​ខ្លួន​ក៏​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ជំនាញ​នេះ​បន្ទាប់​ពី​ថ្នាក់​វិទ្យាល័យ​ផង​ដែរ។ លើស​ពី​នេះ ការងារ​ដែល​នាង​ចាប់​អារម្មណ៍​ខ្លាំង​នោះ ​គឺ​ការងារ​សេ​វាកម្ម​សហគមន៍ ដោយ​ខ្លួន​ធ្លាប់​ធ្វើ​ជា​ប្រធាន​ដឹកនាំ​មួយ​ឈ្មោះថា Interact Club។​

Photographer: Samangkar Rithy Serey Bithy / Cambodia

Event: Higher Education Fair 2019, September 14, 2019 / Runway Fashion Show

កញ្ញា​អាបាស្ស​បាន​ឲ្យ​ដឹង​ថា ទោះបីជា​មានភាព​នឿយ​ហត់​យ៉ាង​ណា​ក្តី ក៏​ខ្លួន​នៅតែ​ស្រលាញ់​ការងារ​បង្ហាញ​ម៉ូដ​នេះ​ដែរ។ បូករួម​ជាមួយ​នឹង​ការលើក​ទឹកចិត្ត​ពី​សំណាក់​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​រឹតតែ​ធ្វើ​ឲ្យខ្លួន​មាន​ភាព​កក់ក្តៅ​ក្នុង​ការសិក្សា​ និង​វិស័យ​សិល្បៈ។

ដើម្បីក្លាយជាអ្នកដើរម៉ូត ចុចអានបន្ត៖

ចង់ក្លាយជាតារាម៉ូដែលល្បីលេចធ្លោ តែអត់បទពិសោធន៍សោះ ក៏លែងជាបញ្ហា

ព័ត៌មានលម្អិតសូមទាក់ទង លោក ផាត់ទ្រី ឌារិក ប៉ាន តាមលេខ ០៩៦ ៩៩៤ ៤៧៩០ ឬ Email: we.are.dyfferent@gmail.com

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;