ផ្លូវ-ស្ពាន​ណាខ្លះ ដែលរាជរដ្ឋាភិបាលកម្ពុជា​គ្រោងខ្ចីលុយពីបរទេស មកសាងសង់?

  • 2019-11-28 02:53:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា ​បាន​កំណត់​ទំហំ​នៃការ​ខ្ចី​ប្រាក់​ពីដៃគូអភិវឌ្ឍន៍​សម្រាប់ឆ្នាំ​២០២០ ក្នុងកម្រិត ១៤០០ លាន SDR (១ SDR = ៥៥៧៣,៨៣រៀល) ឬជិត២ពាន់លាន​ដុល្លារ។ នេះបើតាម​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០។

ក្នុង​ចំណោមលុយ​ដែលខ្ចី​នោះ មាន​មួយផ្នែក​នឹង​យក​ទៅ​ប្រើប្រាស់លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដូចជា៖

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
-គម្រោង​សាងសង់ផ្លូវជាតិលេខ៧១ (ត្បូងឃ្មុំ-ក្រូចឆ្មារ-ចំការ​លើ)

-គម្រោង​សាងសង់ផ្លូវជាតិលេខ៦០បេ ប្រវែង ១១៦គម និង​ស្ពាន​មេគង្គក្រចេះ

-គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ផ្លូវជាតិ​លេខ៥ ជំហាន​ទី២

-គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិលេខ៥ ភាគខាងត្បូង

-គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិលេខ៤១

-គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិលេខ៣៣

-គម្រោង​ធ្វើឱ្យប្រសើរឡើង​ផ្លូវជាតិលេខ៣១

គម្រោង​សាងសង់​ផ្លូវវាងក្រុង​សៀមរាប

-គម្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹកកខ្វក់ និង​បណ្តាញ​លូ​នៅខេត្ត​សៀមរាប ជំហានទី២

-និងកម្ម​វិធី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ធន់នឹង​ការប្រែប្រួល​អាកាសធាតុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;