ទម្លាយរូបភាពពន្ធនាគារដែលឃុំខ្លួនអតីតអ្នកម្នាងថៃ ក្រោយពេលត្រូវដកឋានៈ
- 2019-11-29 02:49:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយរូបភាពពន្ធនាគារដែលឃុំខ្លួនអតីតអ្នកម្នាងថៃ ក្រោយពេលត្រូវដកឋានៈ
ចន្លោះមិនឃើញ
រូបភាពមួយចំនួនពីពន្ធនាគារ ដែលត្រូវបានគេសន្និដ្ឋានថាជាទីស្នាក់នៅរបស់អតីតអ្នកម្នាងថៃ ទទួលបានចំណាប់ខ្លាំងពីមហាជន។
កាលពីថ្ងៃទី២១ ខែតុលាមុននេះ អ្នកម្នាងថៃ Sineenat Wongvajirapakdi ត្រូវបានដកដំណែង និងបុណ្យស័ក្ដិទាំងអស់ក្រោយពេលទទួលតំណែងត្រឹម៣ខែ។ មកដល់ពេលនេះ គេមិនដឹងថាលោកស្រីកំពុងស្នាក់នៅទីណាឡើយ។
យ៉ាងណាក្ដី មុននេះបន្តិច រូបភាពពន្ធនាគារដែលត្រូវបានគេសន្និដ្ឋានថាជាកន្លែងឃុំខ្លួនលោកស្រីត្រូវបានគេចែករំលែកលើអ៊ីនធឺណិត។ តាមនោះដែរ អតីតអ្នកម្នាងត្រូវបានគេរំពឹងថាកំពុងត្រូវឃុំខ្លួននៅពន្ធនាគារ Khlong Prem ខាងក្រៅទីក្រុងបាងកក ប្រទេសថៃ។
ពន្ធនាគារនេះអាចផ្ទុកបានអ្នកទោសចំនួន ២០០០០នាក់ ដោយក្នុងនោះមានតំបន់ដាក់អ្នកទោសស្រីផ្សេង ពីអ្នកទោសប្រុស។ តាមអ្នកយាមនៅទីនោះ តំបន់អ្នកទោសស្រីតែងពេញជានិច្ច និងមានសភាពចង្អៀតខ្លាំង។ អតីតអ្នកម្នាងថៃ ត្រូវដកហូតគ្រប់បុណ្យស័ក្ដិទាំងអស់ ពីបទចង់ផ្ដួលរលំ ម្ចាស់ក្សត្រី។ តាមបណ្ដាញព័ត៌មានក្នុងស្រុក លោកស្រីនឹងត្រូវឃុំខ្លួន២ឆ្នាំ មុនពេលត្រូវដោះលែងឲ្យក្លាយជារាស្ត្រសាមញ្ញវិញ។
យោងតាមប្រភពជាច្រើន នេះគឺជាការកាត់ទោសដ៏ស្រាល និងយោគយល់មួយ ត្បិតលោកស្រីមិនត្រូវបានឃុំក្នុងវាំងមួយជីវិតឡើយ ដោយរង់ចាំតែ២ឆ្នាំ គឺអាចមានសេរីភាពវិញ។ មុននោះ ផ្ទះផ្ទាល់ខ្លួនរបស់លោកស្រីក៏ត្រូវបានបង្ហោះដូចគ្នា ដោយផ្ទះនេះកំពុងត្រូវបានជួសជុល៕