បណ្ដុំ​រូបភាព «រាត្រីចងចាំ» ពិធី​អបអរ​ខួប​មួយ​ឆ្នាំ​ការ​ចុះ​បញ្ជី​ល្ខោន​ខោល

  • 2019-11-29 07:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ដើម្បី​អបអរខួប​មួយ​ឆ្នាំ​ក្នុង​ការ​ចុះ​បញ្ជី​ល្ខោន​ខោល​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ២០១៩ នៅ​ព្រះ​លាន​ជល់ដំរីនៅលើទឹកដីអង្គរ ខេត្ត​សៀមរាប។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​ជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋ​បាល​ខេត្ត​សៀមរាប មន្រ្តី​អាជ្ញាធរជាតិអប្សរា ព្រមទាំងមហាជនជាទេសចរជាតិ-អន្ដរជាតិ ចូល​រួម​ទស្សនា​យ៉ាងច្រើនកុះករ។

លោកជំទាវ ភឿង សកុណា បានថ្លែងថា កម្មវិធី​នេះ​ធ្វើ​ឡ់ង​ដោយ​ផ្តោត​លើ​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មួយ​ចំនួន ដែល​បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ រួមមាន​របាំ​ព្រះ​រាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែកធំ និងចាប៉ីដងវែង។ ដោយឡែក ការ​រៀប​ចំ​រាត្រី​ចង​ចាំ​នៅ​ព្រះ​លាន​ជល់ដំរីនៅលើទឹកដីអង្គរ អតីតបេះដូងនៃមហានគរខ្មែរ ពិត​ជា​មាន​សារ​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បីបំផុសឡើងវិញឱ្យកូនខ្មែរទាំងអស់ដឹងអំពីទេពកោសល្យ ការ​ច្នៃ​ប្រឌិត​ពី​បញ្ញាញាណ​របស់​ដូនតាយើង។

លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់បន្ថែម​ពីកម្លាំងរួបរួមរបស់ជាតិខ្មែរ ហើយ​កាល​ណាយើងរួមគ្នា គឺ​យើង​អាចធ្វើបាន និង​បាន​​អំពាវ​នាវ​ឱ្យ​បន្ត​ស្មារតី​ទៅ​មុខ​ទៀត ហើយ​គ្មាន​អ្វី​ដែល​ថែ​បាន​ល្អ​ជាង​ប្រជាជន​ខ្លួនឯង និង​បំផុស​ចលនា​ចូលរួម​ផ្សព្វផ្សាយ​អំពី​សិល្បៈ​វប្បធម៌​របស់​ជាតិ​ខ្មែរ​ឱ្យ​កាន់​តែ​មាន​ភាព​ល្បី​រន្ទឺក្នុងកម្រិតជាតិនិងអន្តរជាតិ។ ហើយ​គ្មាន​អ្វី​ដែល​អាច​ថែ​បាន​ល្អ​ជាង​យុវជន​ជំនាន់​ក្រោយ​ទេ ដើម្បី​ថែ​រក្សា​សម្បត្តិ​បេតិកភណ្ឌ​ដែល​ដូន​តា​ប្រឹង​បង្កើត​ឡើង​ទុក​ទៅ​អ្នក​ជំនាន់​ក្រោយ​ៗទៀត៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;