អភិបាលខេត្តពីររូបត្រូវបាន ព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយស
- 2019-12-02 03:57:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលខេត្តពីររូបត្រូវបាន ព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយស
ចន្លោះមិនឃើញ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោតម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសជាតិតូបការជូន លោក គូច ចំរើន អភិបាលខេត្តព្រះសីហនុ និងគ្រឿងឥស្សរិយយស មុនីសោភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូន លោក ទៀ សីហា អភិបាលខេត្តសៀមរាប។
ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស គឺយោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គម ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលទើបតែទទួលបាននៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។
ចំណែក លោក ទៀ សីហា អតីតអភិបាលរងខេត្តសៀមរាបត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ជំនួសលោក ឃឹម ប៊ុនសុង ដែលត្រូវបានត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ បន្ទាប់ពីលោកត្រូវ បានចូលនិវត្តន៍ពី អភិបាលខេត្តសៀមរាប៕