អ្នកនិពន្ធ សោម ដូរ៉េ ចេញមុខបកស្រាយក្រោយបទ "សុដន់ម៉ែ" ប្រិយមិត្តឃើញ កាតុ ដូចស្រាត
- 2019-12-02 07:59:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនិពន្ធ សោម ដូរ៉េ ចេញមុខបកស្រាយក្រោយបទ "សុដន់ម៉ែ" ប្រិយមិត្តឃើញ កាតុ ដូចស្រាត
ចន្លោះមិនឃើញ
បន្ទាប់ពី ចេញវីដេអូ Official Trailer បទ"សុដន់ម៉ែ" ដែលច្រៀងដោយអ្នកនាង កាតុ មក បានធ្វើឲ្យមហាជនជាច្រើន បានធ្វើការរិះគន់ជាច្រើនជុំវិញការស្លៀកពាក់របស់តារាចម្រៀងក៏ដូចជា តារាសម្ដែងក្នុងវីដេអូនៃបទចម្រៀងនេះថា ធ្វើឡើងមិនគិតពីទំនៀមទម្លាប់វប្បធម៌ជាតិខ្មែរ មើលទៅដូចបង្ហាញរូបភាពស្រាតននលលើគោក។
ជុំវិញការរិះគន់នេះ អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងលោក សោម ដូរ៉េ បានឆ្លើយបកទៅវិញថា សូមប្រិយមិត្ត ធ្វើចិត្តឲ្យត្រជាក់សិនហើយពិចារណា ព្រោះថាបទចម្រៀង១បទនេះ លោកធ្វើក្នុងចេតនាល្អ ពោលគឺទាំងខ្លឹមសារនៃបទចម្រៀង ទាំងវីដេអូ គ្រប់ប្លង់គ្រប់ឈុត សុទ្ធតែមានបង្កប់អត្ថន័យអប់រំទាំងអស់។
អ្នកដឹកនាំសម្ដែងខាងលើបានពន្យល់ថា បទ "សុដន់ម៉ែ" លោកបានប្រិតប្រៀង និងបញ្ជ្រាបចូលតម្លៃអប់រំខ្លាំងណាស់ទាំងអត្ថន័យ សូម្បីតែ១ប្លង់ៗ រួមទាំង ការតុបតែងរចនាសំលៀកបំពាក់តាំងពីក្បាល រហូតដល់ចុងជើង គឺសុទ្ធតែមានកន្លែងបង្កប់អត្ថន័យទាំងអស់។
ប្រធានគ្រប់គ្រងគម្រោងផលិតបទចម្រៀងរបស់ Town_Production បានបន្តឲ្យដឹងថា បទចម្រៀង១បទនេះ មិនមែនជា ការបង្ហាញគ្រាន់តែល្អមើលឡូយ ចាកប្រធានបទ ឬឆ្លងវប្បធម៌បរទេស ដូចពួកគាត់និយាយឡើយ ហើយក៏គ្មានប្លង់ណាស្រើបស្រាលដែរ។
លោកថា បើតាមគំនិតអ្នកច្នៃម៉ូដ សំលៀកបំពាក់ដូចជាស្រាតបែបនេះ ចង់ចង់បង្ហាញថា មនុស្សយើងកើតមកគ្រប់គ្នាសុទ្ធតែមិនមានសំលៀកបំពាក់ជាប់ខ្លួនទេ ហើយផ្កានៅលើដងខ្លួន ទាំងការដាំត្បូង ប្រៀបបានទៅនឹងព្រហ្មចារី និយាយរួម គ្រប់រូបភាពទាំងអស់សុទ្ធតែមានអត្ថន័យ។ ប៉ុន្តែលោកទទួលថា មហាជនមួយចំនួន អាចពិបាកទទួលយកបានបន្តិច ពេលឃើញភ្លាមៗបែបនេះ។
បែបនេះក្ដី លោក ដូរ៉េ រំពឹងថា មហាជនអាចនឹងបន្ធូរកំហឹង ក្រោយពីបានទស្សនា Official Foll MV "សុដន់ម៉ែ" ដែលនឹងចេញនៅ២ថ្ងៃខាងមុខនេះ ព្រោះក្នុងវីដេអូ នឹងមានប្លង់ពន្យល់ច្រើនថែមទៀត។
ជុំវិញការរិះគន់ បែបជេរបញ្ចោរដូចព្យុះពីមហាជនខាងលើ ប្រធានគ្រប់គ្រង់គម្រោងផលិតបទចម្រៀងរបស់ Town_Productionរូបនេះបញ្ជាក់ថា លោក មិនបានខឹងសម្បារឡើយ លោកបែរជា យកការរិះគន់នេះ ធ្វើជាបទពិសោធន៍ ដើម្បីស្ថាបនាកែខៃឲ្យកាន់តែប្រសើរឡើងនៅស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ទៀត៕